កត្តាប្រឈមខ្ពស់! វិធីការពារកូនកើតមិនគ្រប់ខែ (គម្រាមកើត)!

កូនគម្រាមសម្រាលមិនគ្រប់ខែ (Menace d’accoudement prématuré) ឬក៏អាចហៅថា ការសម្រាលកូនមុនកំណត់ (មុន ៣៧សប្តាហ៍នៃគ៌រ)។ ដែលអាចកើតមានឡើងលើស្ត្រីកំពុងពរពោះ ហើយវាអាចបង្កគ្រោះថ្នាក់ទៅដល់សុខភាពរបស់ម្តាយ និងទារក។

ដូច្នេះសូមអ្នកម្តាយទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្ននិងមើលថែរពោះរបស់អ្នកកុំឪ្យខ្វះការធ្វេសប្រហែស។

តើមានកត្តាអ្វីខ្លះដែលបណ្តាលឪ្យកូនកើតមុនខែ?

ខាងក្រោមនេះយើងខ្ងុំសូមបង្ហាញអំពីកត្តាមួយចំនួនដែលធ្វើឪ្យកូនកើតមុនខែដូចខាងក្រោម៖

Is your child jealous of the new baby?

១) កត្តាដែលបណ្តាលអោយកូនគម្រាមកើតមិនគ្រប់ខែមាន៖

  • រលាកប្លោកនោម
  • រលាកមាត់ស្បូន
  • ការក្លាយរោគ
  • ការជក់បារី និងពិសារគ្រឿងស្រវឹង
  • ការលើស ឬស្រកទម្ងន់ខ្លាំងក្នុងអំឡុងពេលមានផ្ទៃពោះ
  • ម្តាយដែលមានបញ្ហាសុខភាព
  • មានផ្ទៃពោះកូនភ្លោះ ឬច្រើន
  • មានទឹកភ្លោះច្រើន
  • មានផ្ទៃពោះញឹកពេក
  • មានប្រវត្តិកើតកូនមិនគ្រប់ខែ ឬគម្រាមកើតមុនខែ
  • ពិនិត្យសុខភាពមិនបានទៀតទាត់
  • ការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ
  • មានអារម្មណ៍ស្ត្រេស

២) រោគសញ្ញា៖
ជាទូទៅកូនគម្រាមកើតមិនគ្រប់ខែ អាចស្តែងចេញជារោគសញ្ញាដូចជា៖

  • ស្បូនកន្ត្រាក់ចង្កោងរឹង (ធ្វើអោយមានអារម្មណ៍រឹងនៅត្រង់ផ្ទៃពោះ)
  • រួយចង្កេះ និងណែនធ្ងន់លើថ្ងាសក្រោមពោះ
  • លីងចង្កេះ
  • មានទឹករំអិលធ្លាក់មកជួនកាលមានលាយឈាមប្រាលៗខុសពីធម្មតា។
Wait at least a year before conceiving another baby to minimize health  risks, new study suggests | CBC News

៣) ផលប៉ះពាល់ និងបញ្ហាប្រឈមរួមមាន៖

  • ទារកអាចស្លាប់
  • សុខភាពកូនមិនល្អ
  • មានបញ្ហាសម្រាប់ការលូតលាស់របស់ទារក (ប្រព័ន្ធផ្លូវដង្ហើម ប្រព័ន្ធរំលាយអាហារ ការលូតលាស់ខួរក្បាល ។ល។)
  • ម្តាយអាចប្រឈមមុខនឹងសម្រាលមិនគ្រប់ខែសម្រាប់គ៌រលើកក្រោយទៀត
  • បញ្ហាផ្លួវចិត្ត (ក្តីបារម្មណ៍ចំពោះទារក)

៤) យើងអាចការពារបានដោយ៖

  • ពិនិត្យ និងតាមដានផ្ទៃពោះអោយបានទៀងទាត់
  • កុំធ្វើការងារធ្ងន់ និងហួសកំលាំង
  • ហាមធ្វើដំណើរផ្លូវឆ្ងាយក្នុងអំឡុងពេលមានផ្ទៃពោះ
  • ពុំគួរមានកូនច្រើន និងញឹកញាប់
  • ជៀសវាងការរំលូតកូនដោយគ្មានបច្ចេកទេសត្រឹមត្រូវ
What can you expect when your baby is 11 weeks old? | Mother&Baby

ប្រសិនបើមានអាការៈមិនប្រក្រតីដូចជា ក្តៅខ្លួន ធ្លាក់ឈាម គួរតែឆាប់រួសរាន់មកពិនិត្យផ្ទៃពោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការស្វែងរកសញ្ញាគ្រោះថ្នាក់ដែលមាន ហើយអាចធ្វើការព្យាបាល ឬអន្តរាគមន៍វេជ្ជសាស្ត្រទាន់ពេលវេលា ប្រកបដោយសុវត្ថិភាពទាំងមាតា និងទារក។