ពិបាកណាស់មេនទេ? មូលហេតុ៣ ធ្វើឲ្យស្ត្រីមានផ្ទៃពោះ ចេះតែគេងមិនលក់

អំឡុងពេលពពោះ ស្រីៗគ្នាយើងច្បាស់ជាជួបប្រទះបញ្ហាច្រើន ទាំងធ្លាប់ឆ្លងកាត់ពីមុន ទាំងមិនធ្លាប់ឆ្លងកាត់។ ជាធម្មតាពេលពពោះ ស្រីៗភាគច្រើនតែងមានអារម្មណ៍ល្វើយខ្លាំង និង​គេងច្រើនជារឿងធម្មតាទៅហើយ។

ប៉ុន្តែចំពោះគ្នាយើង មានបញ្ហាគេង​មិនលក់វិញ អាចមិនមែនជារឿងធម្មតាទេ ខណៈគេងមិនលក់ពេលពពោះ ជាបញ្ហាសុខភាពមួយគ្នាយើងត្រូវដឹង។

តើមានមូលហេតុអ្វីខ្លះដែលធ្វើឪ្យស្ត្រីមានផ្ទៃពោះគេងមិនលក់?

ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញអំពីមូលហេតុ ៤ ដែលធ្វើឪ្យស្រ្តីពពោះមានអាការៈ គេងមិនលក់ តោះមកស្វែងយល់ទាំងអស់គ្នា៖

During the third trimester of pregnancy, sleep on your back | The nation  press

១. គេងមិនលក់ពេលពពោះ

គេងមិនលក់ពេលពពោះ ជាភាសាបច្ចេកទេស Insomnia មានន័យថា ពិបាកងងុយគេង ឬគេងមិនលក់ ឬកើតមានទាំងពីរយ៉ាងតែម្តង។ ស្រីៗគ្នាយើងកំពុងពពោះ អាចប្រទះបញ្ហានេះគ្រប់ដំណាក់កាល ប៉ុន្តែជាទូទៅ រឿងនេះ​ឧស្សាហ៍កើតមាននៅដំណាក់​កាលត្រីមាសដំបូង និងត្រីមាសទី ៣ នៃការពពោះ។ ជាមួយនឹងបញ្ហាក្រោកបត់ជើងញឹកញាប់ពេលយប់ និងបម្រែបម្រួល​អ័រម៉ូនរាងកាយមិនអាចគ្រប់គ្រងបាន។ ស្រីៗពពោះច្រើនមានបញ្ហាកកស្ទះណាមួយ និងក្រហាយទ្រូងជាដើម ជាហេតុត្រូវចំណាយពេលចេញពីគ្រែច្រើនជាងនៅលើគ្រែ។ យ៉ាងណា ដំណឹងល្អ គឺថាទោះស្ថានភាពគេងមិនលក់ពេលពពោះធ្ងន់ធ្ងរប៉ុណ្ណា ក៏វាមិនគំរាមកំហែងដល់អូនៗក្នុងផ្ទៃនោះដែរ។

នៅដំណាក់កាលចុងក្រោយនៃការពពោះ ស្រីៗភាគច្រើនកាន់តែពិបាកគេងឲ្យមានផាសុកភាព និង​គ្រប់គ្រាន់ណាស់។ នៅអំឡុងត្រីមាសដំបូងវិញ គ្នាយើងអាចមិនរងឥទ្ធិពលពីគភ៌ក្នុងផ្ទៃក៏ពិតមែន ប៉ុន្តែនៅតែមានបញ្ហាច្រើនទៀត អាចធ្វើឲ្យយើងគេងមិនលក់បាន។

២. មូលហេតុនាំឲ្យគេងមិនលក់អំឡុងពេលពពោះ

បើយើងកំពុងពពោះ គឺមានហេតុផលជាច្រើន អាចធ្វើឲ្យក្រោកពីដំណេកកាន់តែច្រើនដងនៅពេលយប់ ដោយរាប់បញ្ចូលទាំង៖

  • ការនោមញឹកញាប់
  • ក្អួត ឬចង្អោរ
  • ឈឺខ្នង
  • បញ្ហាសុដន់
  • មិនស្រួលពោះ
  • រមួលក្រពើ
  • ដកដង្ហើមបានខ្លីៗ
  • យល់សុបិនរវើរវាយ។
Tips to Help You Sleep Better During Pregnancy

បញ្ហា​ផ្សេងទៀតនាំឲ្យគេងមិនលក់ពេលពពោះ ក៏អាចមានទំនាក់ទំនងជាមួយស្ត្រេស។ គ្នាយើងអាចនឹងព្រួយបារម្ភខ្លាំងពីការសម្រាល ឬបារម្ភពីតួនាទីក្លាយជាម៉ាក់ៗគេ ដែលក្តីបារម្ភទាំងនេះសុទ្ធតែអាចធ្វើឲ្យយើងបញ្ឈរភ្នែកអំឡុងពេលយើងដាក់​ខ្លួន​គេង។

មួយទៀត ស្រីៗ​យើង​អាចនិយាយបញ្ហាទាំងអស់ជាមួយប្តីពីអារម្មណ៍ និងអ្វីយើងកំពុងបារម្ភ ព្រោះក៏អាចជួយឲ្យស្រីៗគ្នាយើងមានអារម្មណ៍ធូរស្រាលបានដែរ។

៣. បង្កើតទម្លាប់គេងឲ្យបានត្រឹមត្រូវ

ធីល្អបំផុតដើម្បីដោះស្រាយបញ្ហាគេងមិនលក់ពេលពពោះ ស្រីៗអាចរៀបចំទម្លាប់គេងត្រឹមត្រូវមួយសម្រាប់ខ្លួនឯង។ ចាប់ផ្តើមទម្លាប់ចូលគេងនៅម៉ោងជាក់លាក់មួយរៀងរាល់យប់ អាចធ្វើឲ្យយើងមានអារម្មណ៍កាន់តែធូរស្រាលបាន។

កុំមើលទូរទស្សន៍ ឬទូរសព្ទយ៉ាងហោចណាស់ ១ម៉ោងមុនពេលចូលគេង។ ពន្លឺពណ៌ខៀវចេញពីទូរទស្សន៍ ទូរសព្ទ ឬផេប្លេត អាច​ប៉ះពាល់​ដល់​ចង្វាក់នាឡិកាក្នុងរាងកាយយើង។ ស្រីៗពពោះ អាចសាកល្បងអានសៀវភៅជំនួសវិញក៏​បាន។

៤. របបអាហារ និងលំហាត់ប្រាណ

របបអាហារ និងការហាត់ប្រាណ មានឥទ្ធិពលខ្លាំងទៅលើដំណេករបស់យើង។ ស្រីៗពពោះ បើចង់ឲ្យគេងលក់ស្រួល អាចសាកល្បងតាមតិចនិកខាងក្រោម៖

  • ផឹកទឹកឲ្យបានច្រើន៖ ផឹកទឹកឲ្យបានច្រើនពេញមួយថ្ងៃ ប៉ុន្តែកាត់បន្ថយការផឹកទឹកចាប់ពីម៉ោង ៧យប់ ហើយកុំផឹកកាហ្វេអំឡុងពេលថ្ងៃត្រង់ឲ្យសោះ។
  • ញ៉ាំអាហារជួយឲ្យឆាប់គេង៖ ញ៉ាំអាហារពេលល្ងាចដែលអាចជួយឲ្យសុខភាពល្អ ប៉ុន្តែដើម្បីជួយកាត់បន្ថយបញ្ហាក្រហាយទ្រូង ត្រូវញ៉ាំអាហារនៅពេលព្រលប់ៗ និងកុំបង្កើតទម្លាប់ឃ្លានច្រើននៅម៉ោងគេង។ បើមុនចូលគេងមានអារម្មណ៍ថាឃ្លាន អាចញ៉ាំអាហារ​សម្រន់បន្តិចបន្តួច។ អាហារមានប្រួតេអ៊ីនខ្ពស់ អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថិរភាពពេញមួយយប់។ អាចសាកល្បងទឹកដោះគោក្តៅមួយកែវ ក៏ជួយឲ្យគេងលក់ស្រួលដែរ។
Best Sleeping Positions for Pregnant Women | starmommy
  • ហាត់ប្រាណ៖ អំឡុងពេលពពោះ ស្រីៗត្រូវបញ្ចេញសកម្មភាពឲ្យបានច្រើនបន្តិចនៅពេលថ្ងៃ អាចធ្វើកិច្ចការផ្ទះ ឬហាត់ប្រាណបែបពពោះ សុទ្ធតែអាចជួយឲ្យគេងលក់ស្រួលនៅពេលយប់។ សម្រាប់វិធីហាត់ប្រាណពេលពពោះ មានច្រើនស័ក្ដិសមសម្រាប់ស្រីៗគ្រប់គ្នា ប៉ុន្តែគួរពិភាក្សាជាមួយគ្រូពេទ្យ​ មុនសម្រេចជ្រើសយកវិធីហាត់ប្រាណណាមួយដែលសមជាមួយស្ថានភាពសុខភាពយើង​។

ប្រភព៖ hello krupet