ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់ខ្លួនឯងនិងកូនកើតបាន ៦ ខែ

ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​អំឡុង​ពេល​ពពោះ គឺ​ដើម្បី​ជួយ​ឲ្យ​ខ្លួន​យើង​ចៀស​ផុត​ពី​បញ្ហា​នេះ ព្រោះ​ថា​ការ​មាន​ផ្ទៃពោះ ឈឺ​លេប​ថ្នាំ​មិន​ល្អ​ចំពោះ​កូន​ឡើយ។

ថ្មី​ៗ​នេះ​ខាង WHO បាន​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ មិន​ត្រឹម​ជួយ​ម៉ាក់​ឡើយ គឺ​អាច​ជួយ​ដល់​កូន​ក្រោយ​កើត​បាន ៦ ខែ​ទៀត​ផង។

5 Questions: Flu vaccination in a time of COVID-19 | News Center | Stanford  Medicine

របាយការណ៍​ខាង WHO បាន​បញ្ជាក់​ថា​ចាក់​វ៉ាក់សាំង​ពេល​ម៉ាក់​ៗ​ពពោះ ចាក់​មាន​ឥទ្ធិពល​ខ្ពស់ រហូត​ដល់​អាច​ការពារ​កូន​ក្រោយ​សម្រាល​បាន ៦ ខែ​នៃ​ជីវិត។ អង្គការសុខភាព​ពិភពលោក​បញ្ជាក់​ថា ចាក់សាំង​ផ្ដាសាយ​នេះ​ស្ត្រី​មាន​ផ្ទៃពោះ​ទោះ​ចាក់​ក្នុង​អំឡុង​ត្រីមាស​ណា​ក៏​ដោយ​ក៏​វា​នៅ​តែ​មាន​ប្រសិទ្ធភាព​ចំពោះ​ខ្លួន និង​កូន​ដែល​កើត​មក​ហើយ។

ចំណែក​ទារក​ដែល​បាន​ទទួល​ចាក់សាំង​នេះ​នឹង​អាច​ការពារ​ពួកគេ​ពី​គ្រុន​ផ្ដាសាយ​ធំ​នៅ​ប៉ុន្មាន​ខែ​ដំបូង ម៉ាក់ប៉ា​ទារក​មួយ​ចំនួន​ក៏​​គ្មាន​ជំងឺ​ផ្ដាសាយ​ពេល​នៅ​តូច គឺ​ពួកគាត់​បាន​ចាក់​វ៉ាក់សាំង​នេះ​មែន។

WHO Recommends Flu Shots to Prevent Surge of Influenza During Pandemic |  Voice of America - English

ម៉ាក់​ៗ​មាន​ផ្ទៃពោះ ហើយ​ចាក់​វ៉ាក់សាំង​ជំងឺ​ផ្ដាសាយ គឺ​មិន​ត្រឹម​តែ​ការពារ​ខ្លួនឯង​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ការពារ​កូន។ ពេល​ម៉ាក់​ៗ​ចាក់​វ៉ាក់សាំង​នេះ កូន​ក្នុង​ផ្ទៃ​ក៏​ទទួល​អង់ទីករ​នៃ​ជំងឺ​ផ្ដាសាយ​ពី​ម្ដាយ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង។

ដកស្រង់ពី៖ Hello Krupet