ស្ថានភាព COVID-19 រាលដាលធ្ងន់ធ្ងរបែបនេះ! តើស្ត្រីកំពុងមានផ្ទៃពោះគួរទៅមន្ទីរពេទ្យឬទេ?

សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​កំពុងតែ​ព្រួយបារម្ភ​ចំពោះ​សុខភាព ខណៈ​ដែល​យើង​កំពុងតែ​មាន​បញ្ហា​រឿង COVID-19 ឆ្លង​ចូល​សហគមន៍​ទៀត​នោះ។

តើ​អំឡុង​ពេល​នេះ​អាច​ទៅ​មន្ទីរពេទ្យ ឬ​អត់?

ដូចនេះ​ហើយ​បាន​ជា​ម៉ាក់​ៗ​ចង់​ដឹង​ថាគួរទៅមន្ទីរពេទ្យឬទេក្នុងស្ងានភាពនេះ៖

8 Questions You May Have If You're Pregnant During COVID-19 | Houston  Methodist On Health

ការ​ព្រួយ​បារម្ភ​ខ្លាច​ឆ្លង COVID-19 មិន​ខុស​ទេ តែ​ត្រូវ​ទៅ​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​តាម​ការ​ណាត់ ដើម្បី​តាមដាន​ពី​សុខភាព​កូន​ក្នុង​ផ្ទៃ និង​ខ្លួនឯង​ដូច​គ្នា។ ប៉ុន្តែ​ពេល​ទៅ​ពិនិត្យ​ត្រូវ​អនុវត្តន៍​វិធានការណ៍​ដែល​ក្រសួង​សុខាភិបាល​បាន​ណែនាំ​ដោយ​រក្សា​គម្លាត​ពី​អ្នក​ដទៃ​យ៉ាងហោចណាស់ ១ ម៉ែត្រ​កន្លះ លាង​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល ជែល និង​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ។

ក្រុម​គ្រូពេទ្យ​​ក៏​បាន​រៀបចំ​កន្លែង​មាន​សុវត្ថិភាព និង​បាន​ការពារ​ខ្លួន​គាត់​រួចរាល់​ដែរ ដូចនេះ​យើង​អាច​មាន​សុវត្ថិភាព​ពី COVID-19 បាន។ មួយ​វិញ​ទៀត​បើ​ឃើញ​នរណា​មាន​អាការៈ​មិន​ស្រួល​ខ្លួន មិន​គួរ​នៅ​ជិត​ឡើយ ហើយ​បើ​ខ្លួន​ឯង​មាន​មាន​រោគសញ្ញា​មិន​ស្រួល​ណា​មួយ​ដូចជា ក្អក ក្ដៅ​ខ្លួន ហៀរ​សម្បោរ ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ និង​រៀបរាប់​ពី​កន្លែង​ដែល​ធ្លាប់​បាន​ទៅ ព្រម​ទាំង​មនុស្ស​ធ្លាប់​ជួប។

How often do you need prenatal visits? We have answers | Novant Health |  Healthy Headlines

បើ​យើង​មិន​ទៅ​ពិនិត្យ​ផ្ទៃពោះ តាម​ការ​ណាត់​របស់​គ្រូពេទ្យ ពេល​កូន​មាន​បញ្ហា​អ្វី​មួយ​ដូចជា​មិន​កម្រើក ធ្លាក់ឈាម យើងអាចដឹងទាន់ និងជួយសង្គ្រោះឲ្យផុតពី​គ្រោះថ្នាក់។

ដូចនេះ​គ្រាន់តែ​ការ​ពារ​ខ្លួន​យើង​ឲ្យ​បាន​ល្អ និង​ប្រកាន់​ខ្ជាប់​អនាម័យ​គ្រប់​ពេល​យើង​អាច​គេច​ផុត​ពី​ជំងឺ COVID-19 ហើយ​កូន​ក៏​មាន​សុខភាព​ល្អ។

ដកស្រង់ពី៖ Hello Krupet