ខែក្តៅមកដល់ហើយ! កូនតូច​ងាយ​​រលាក​ទង​សួត​ណាស់ ម៉ាក់ៗ​ត្រូវ​ដឹងរោគសញ្ញា​និង​វិធីការពារទាំងនេះ

ជា​ទូទៅ​កូន​ក្មេង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ សួត​ក៏​នៅ​ខ្ចី ហើយ​ត្រូវ​អាកាសធាតុ​ក្តៅ​ស្អុះស្អាប់ ធូលី​ក៏​សម្បូរ​ទៀត​នោះ ងាយ​នឹង​មាន​ជំងឺ​ផ្លូវ​ដង្ហើម រលាក​ទងសួត។ អូនតូចៗ​ដែល​ឧស្សាហ៍​រលាក​ទង​សួត ហើយ​ព្យាបាល​មិន​ទាន់​ពេល ឬ​មិន​បាន​ត្រឹមត្រូវ អាច​ប្រឈមនឹងជំងឺ​ហឺត​។

តើជំងឺរលាកទងសួតមានរោគសញ្ញា ព្រមទាំងព្យាបាលដូចម្តេចខ្លះ?

ខាងក្រោមនេះយើងនឹងបង្ហាញអំពីរោគសញ្ញា គន្លឹះព្យាបាល និង វិធីបង្ការដូចខាងក្រោម៖

Encephalitis in Children: Symptoms, Complications and Treatment -  HealthXchange

១. រោគសញ្ញាជំងឺរលាកទងសួត

​ជំងឺរលាកទងសួតបណ្តាលមកពីពពួកវីរុសភាគច្រើន គឺបណ្តាលមកពី (Syncytial Virus) ក្មេង​រលាក​ទងសួត ចេញ​រោគសញ្ញា​ដំបូង​ដូចគ្នា​នឹង​ជំងឺ​ផ្តាសាយ​ដែរ គឺ​ក្តៅខ្លួន ក្អក ហៀរសំបោរ រញ៉ាំរញ៉ូវ អាច​ឲ្យ​ម៉ាក់ប៉ា​គិត​ថា កូន​មាន​ជំងឺ​ផ្តាសាយ​ធម្មតា។ ប៉ុន្តែ ២-៣ ថ្ងៃ​ក្រោយ​មក អូនតូច​នឹង​លេច​ចេញ​នូវ​សញ្ញា​ផ្សេងៗ​ទៀត​ដូចជា៖

  • ហត់ ពិបាកដកដង្ហើម
  • ដកដង្ហើមញាប់ខុសធម្មតា
  • ដកដង្ហើមមានឮសំឡេង
  • ឈឺទ្រូង
  • មិនចង់បៅ ឬញ៉ាំចំណីអាហារ
  • ក្អកខ្លាំង មានស្លេស្ម
  • ស្វាយខ្លួន (ក្មេងខ្លះ)។

២. វិធីព្យាបាលរលាកទងសួត

បើ​កូន​មាន​រោគសញ្ញា​ដូច​រៀបរាប់​ខាងលើ​នេះ ​ច្បាស់​មាន​រលាក​ទងសួត​ហើយ ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​អាអូន​មក​ជួប​គ្រូពេទ្យ។ ភ្លាមៗ​យើង​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​អី​ផ្តេសផ្តាស​ទេ គឺអាច​ជួយ​ផ្ហូវ​ដង្ហើម​អាអូន​ដោយ​លាង​ច្រមុះ ឬ​ឆ្ពង់​ជាមួយ​សេរ៉ូម​ប្រៃ ឲ្យ​កូន​ញ៉ាំទឹកគ្រប់គ្រាន់ និង​ប្រើ​ថ្នាំ​បញ្ចុះ​​កម្តៅ​​កូន ប្រសិន​បើ​​ក្តៅ​ខ្លួន​លើស ​៣៨ អង្សារសេ ។

Sick Auckland 'swamp house' baby out of hospital and into a motel |  Stuff.co.nz

៣. វិធីការបង្ការជំងឺរលាកទងសួត

ថ្វី​ត្បិត​តែ​រលាក​ទង​សួត​ជា​ជំងឺឆ្លង​ស្រួច​ស្រាល់ កើត​មាន​ញឹកញាប់​លើ​កុមារតូចៗ តែ​ម៉ាក់​ប៉ា​អាច​បង្ការ​កូន​តូច​ពី​ជំងឺ​នេះ​បាន។

  • ត្រូវ​មាន​អនាម័យ
  • មិន​ត្រូវ​ទុក​កូន​នៅ​កន្លែង​មិន​ស្អាត បរិយាកាស​អាប់អួរ
  • ឲ្យ​កូន​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្សែងបារី។

ដកស្រង់ពី៖ Hello Health Group