ពេលពពោះចេះតែអស់កម្លាំងល្ហិតល្ហៃ មែនទេ? ៥ ចំណុចនេះអាចជួយបាន

អំឡុង​ពពោះ ជា​ពេល​ដែល​អ័រម៉ូន​ប្រែប្រួល ហើយ​ម្ដាយ​ត្រូវ​បែង​ចែក​អាហារ​ទៅ​ចិញ្ចឹម​កូន​តាម​រយៈ​ទង​សុក ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ និង​ប្រព័ន្ធ​ឈាម​រត់​ចុះ​ខ្សោយ។ បែប​នេះ​ស្ត្រី​ជួប​អាការៈ​អស់​កម្លាំង ហើយ​បើ​មាន​បញ្ហា​ចាញ់​អា​អូន​ទៀត​នោះ រឹត​តែ​ធ្វើ​ឲ្យ​សុខភាព​ចុះ​ខ្សោយ​ខ្លាំង។

តើមានវិធីសាស្ត្រអ្វីខ្លះដែលជួយឪ្យអ្នកម្តាយពពោះអស់កម្លាំង?

ខាងក្រោមនេះដំណោះស្រាយ​បញ្ហា​អស់​កម្លាំង​ពេល​ពពោះ៖

Why You Might Be Feeling Weak During Pregnancy

១. សម្រាក​ឲ្យ​បាន​ច្រើន
ស្រីៗ​ពពោះ​មាន​សុខភាព​ខ្សោយ ត្រូវការ​គេង​ឲ្យ​បាន​​គ្រប់​គ្រាន់ សម្រាក​ឲ្យ​បាន​​ច្រើន មិន​ត្រូវ​ធ្វើការ​ហួស​កម្លាំង អង្គុយ ឬ​ឈរ​យូរ​ពេក​ទេ។ ដោយសារ​ស្រ្តី​មាន​ផ្ទៃ​ពោះ​មាន​បម្រែ​បម្រួល​ច្រើន ពេទ្យ​តែង​ណែនាំ​ឲ្យ​គេង​ឲ្យ​បាន ១០ ម៉ោង បើ​សិន​ជា​មាន​អារម្មណ៍​ល្វើយ​ខ្លាំង អស់​កម្លាំង ឬ​មាន​បញ្ហា​ណា​មួយ តែ​បើ​គ្មាន​បញ្ហា​ចោទ​នោះ​ទេ​អាច​គេង​ចន្លោះពី ៧-៨ ម៉ោង/ថ្ងៃ។

២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន
ការ​ញ៉ាំ​ទឹក​លើស ២ លីត្រ/ថ្ងៃ ពិសេស​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​នៅ​ពេល​ថ្ងៃ ដើម្បី​ជួយ​បំពេញ​កង្វះ​ជាតិ​ទឹក​ពេល​មាន​ផ្ទៃពោះ ឯ​រាង​កាយ​ក៏​មាន​កម្លាំង​ជាង​មុន។ កង្វះ​ជាតិ​ទឹក​ពេល​ព​ពោះ ធ្វើ​ឲ្យ​រាង​កាយ​​ឡើង​កម្ដៅ​ខ្លាំង ឯ​ទឹក​នោម​មាន​ពណ៌​លឿង​ចាស់ ក៏​ជា​សញ្ញា​ព្រមាន​មួយ​​ដែរ។

៣. ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ
ពេល​ពពោះ​គ្រាប់​ឈាម​ក្រហម​ត្រូវ​ចុះ​ខ្សោយ ចំណី​អាហារ​ដែល​ញ៉ាំ​ចូល ត្រូវ​យក​ទៅ​ចិញ្ចឹម​មនុស្ស ២ នាក់ អ្វីៗ​ទាំង​អស់​ត្រូវ​ចែក​ឲ្យ​កូន អ៊ីចឹង​ហើយ​ម៉ាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​គ្រប់​គ្រាន់ និង​​ជ្រើស​​រើស​​អាហារ​​ណា​​ដែល​​​ល្អ សម្បូរ​ជីវជាតិ មាន​ទាំង ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេស​ជាតិ​ដែក​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​​ដល់​​សុខភាព​​​ម្តាយ និង​គភ៌។

Tiredness And Fatigue In Pregnancy - Netmums

៤. ញ៉ាំ​អាហារ​តិចៗ តែ​ច្រើន​ដង
ស្ត្រី​​មាន​ផ្ទៃពោះ​ឃ្លាន​គ្រប់​ពេល តែ​ទោះ​បី​ជា​ឃ្លាន​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ច្រើន និង​ញ៉ាំ​ទាំង​បង្ខំ​នោះ​ទេ ត្រូវ​ញ៉ាំ​តិចៗ តែ​ញ៉ាំ​ឲ្យ​បាន​ច្រើន​​ដង​វិញទើប​ល្អ បើ​អាច​គួរ​មាន​តែ​មាន​អាហារ​សម្រន់​ដាក់​តាម​ខ្លួន​ជានិច្ច។

៥. ធ្វើ​ចលនា​សន្សឹមៗ​ពេល​ក្រោយ​ពី​ដេក
មាន​ពោះ​ពុង ពេល​ងើប​ពី​គេង​គ្រូពេទ្យ​ណែនាំ​​ឲ្យ​ងើប​ដោយ​សន្សឹមៗ និង​ត្រូវ​ងើប​ទៅ​ខាង​ស្តាំ ដោយ​ច្រត់​ដៃ​ដើម្បី​ទប់​លំនឹង មិន​ឲ្យ​ធេងធោង ឬ​វិល​មុខ។

ដកស្រង់ពី៖ Hello Health Group