មិននឹកស្មានសោះ! កាល់ស្យូមល្អណាស់ចំពោះម៉ាក់ៗ និងទារកនៅក្នុងផ្ទៃ

ជា​ទូទៅ​ពេល​ម៉ាក់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំឡុង​ពពោះ គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ម៉ាក់ៗ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ដែល​មាន​ទាំង​ជាតិ​ដែក រ៉ែ វីតាមីន ជាពិសេស​ជាតិ​កាល់ស្យូម។

តើ​កាល់ស្យូម​នោះ មាន​សារៈសំខាន់​អ្វី​ខ្លះ​ចំពោះ​យើង និង​កូន​ក្នុង​ផ្ទៃ?

ខាងក្រោមនេះអ្នកម៉ាក់ពពោះនឹងបានជ្រាបច្បាស់អំពីអត្ថប្រយោជន៍នៃកាល់ស្យួមពេលពពោះមានដូចជា៖

10 Essential Calcium Rich Foods During Pregnancy

កាល់ស្យូមល្អ​​ចំពោះ​ម៉ាក់​ៗ​ អាច​ការពារ​ពីជំងឺ​បម្រុង​ក្រឡា​ភ្លើង ដែល​មាន​ហានិភ័យ​ខ្ពស់​មួយពេលសម្រាល ។ ចំណែក​ទារក​ក្នុង​ផ្ទៃ​វិញ ពេល​ម៉ាក់​ៗ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ ឆ្អឹង​កូនរឹងមាំ​នឹង​លូតលាស់​បាន​ល្អ ធ្វើឲ្យ​ចង្វាក់​បេះដូង​មាន​ដំណើរ​ការ​ល្អ សរសៃប្រសាទ និង​សាច់ដុំ​មាន​ភាព​រឹងមាំ។

ពេល​នៅ​ក្នុង​ពោះ​ទារក​ទទួលជាតិ​កាល់ស្យូម​គ្រប់គ្រាន់ មាន​ហានិភ័យ​កើត​មិន​គ្រប់ខែ​ទាប​ជាង ទារក​មិន​ទទួល​បាន​ជាតិ​កាល់ស្យូម ហើយ​ក្រោយ​កើត​មក ទារក​នឹង​មាន​កម្ពស់​ត្រឹមត្រូវ​តាម​ស្តង់ដារ។

ដូចនេះ​ត្រូវ​តែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ដូចជា តៅហ៊ូ ទឹកដោះគោ យ៉ាអួរ បន្លែ​ស្លឹក​បៃតង​ចាស់ សណ្ដែក​សៀង នំប៉័ង​គ្រាប់​ធញ្ញជាតិ ត្រី​សាឌីន គ្រាប់​អាល់ម៉ុង។