មិននឹកស្មានសោះ! ​ផ្លែ​ផាសិនមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្ត្រីពពោះ

ជាក់​ស្ដែង មាន​ផ្លែឈើ​ និង​បន្លែ​ជា​ច្រើន​ប្រភេទ​​ដែល​ផ្ដល់​អត្ថប្រយោជន៍​​ដ៏​ល្អ​ចំពោះ​​សុខភាព​ ប៉ុន្តែ​​​​ផ្លែឈើ​ និង​បន្លែ​ខ្លះ​ទៀត​កាន់​តែ​មាន​អត្ថប្រយោជន៍​បន្ថែម​​ អំឡុង​ពេល​ដែល​យើង​មាន​ផ្ទៃពោះ​​ ហើយ​ផ្លែ​ផាសិន​​ក៏​ស្ថិត​ក្នុង​ចំពោះ​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​​ស្ត្រី​ពពោះ​ផង​ដែរ​។

ខាងក្រោមនេះអ្នកនឹងបានជ្រាបច្បាស់ពីអត្ថប្រយោជន៍នៃផ្លែផាសិននៅពេលពពោះ៖

១. ជួយ​ដល់​ការ​រំលាយ​អាហារ
អំឡុង​ពេល​ពពោះ​ ស្រី​ៗ​យើង​តែងតែ​មាន​​អាការៈ​ចុក​ពោះ​ និង​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​ ដោយ​សារ​តែ​មាន​ការ​ផ្លាស់ប្ដូរ​ភ្លាម​ៗ​នៅ​ក្នុង​រាងកាយ​។​ ផ្លែ​ផាសិន​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​​រំលាយ​អាហារ​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

២. ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ
ជាមួយ​គ្នា​នេះ​ដែរ​ ផ្លែ​ផាសិន​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​C ​ដែល​ជា​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ ព្រម​ទាំង​ជា​​រូបមន្ត​ធម្មជាតិ​ដ៏​ពិសេស​ក្នុង​ការ​បញ្ចៀស​ជំងឺ​ផ្សេង​ៗ​ ដោយ​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។​ ផ្លែ​ផាសិន​ចំនួន​១០០​ក្រាម​ មាន​វីតាមីន​C​​ច្រើន​ជាង​៥០%​។

៣. ​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​
ដោយ​សារ​តែ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​សំបូរ​ទៅ​ដោយ​ជាតិ​រ៉ែ ដូចជា​ផូស្វ័រ​ និង​កាល់ស្យូម​ វា​អាច​ជួយ​​ការពារ​ឆ្អឹង​របស់​ម៉ាក់​ៗ​​កុំ​ឲ្យ​ទន់​ខ្សោយ​ នៅ​អំឡុង​ពេល​ពពោះ​​។

៤. កាត់បន្ថយ​ជំងឺ​គេង​មិន​លក់​
លែ​ផាសិន​ក៏​ផ្ទុក​ទៅ​ដោយ​​សារធាតុ​Alkaloid ​ដែល​អាច​ជួយ​កាត់​បន្ថយ​​ជំងឺ​គេង​មិន​លក់​ ថប់​បារម្ភ​ និង​ភាព​រសេះរសោះ ​ដែល​តែងតែ​កើត​​ជា​ទូទៅ​ចំពោះ​ស្ត្រី​មាន​គភ៌។​ អំឡុង​ពេល​ពពោះ​ ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ស្កប់ស្កល់​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​។

8 Reasons Why You Can't Sleep At 8 Months Pregnant - Pregnancy Help Online

៥. ផ្ដល់​អត្ថប្រយោជន៍​​ចំពោះ​ស្បែក​
អំឡុង​ពេល​ពពោះ​ ​ស្បែក​របស់​ម៉ាក់​ៗ​តែងតែ​កើត​មាន​បញ្ហា​មុន​ ដោយ​សារ​តែ​បម្រែបម្រួល​អ័រម៉ូន​។​ ផ្លែ​ផាសិន​សំបូរ​ទៅ​ដោយ​វីតាមីន​A ដែល​ល្អ​​សម្រាប់​ពណ៌​ស្បែក​ ដូច្នេះ​ហើយ​ វា​នឹង​ជួយ​ឲ្យ​ម៉ាក់​ៗ​មាន​ស្បែក​ស្រស់​ថ្លា​ និង​ភ្លឺ​រលោង​។

៦. ជា​អាហារ​បំប៉ន​ដល់​សុខភាព​ភ្នែក​
អត្ថប្រយោជន៍​មួយ​ទៀត​នៃ​វីតាមីន​A គឺ​ជួយ​ពង្រឹង​សុខភាព​ភ្នែក​។​ ​វា​ក៏​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​ខ្វាក់​មាន់​​ និង​ជំងឺ​ភ្នែក​ឡើង​បាយ​ចំពោះ​ស្ត្រី​កំពុង​ពពោះ​ថែម​ទៀត​ផង​។

៧. គ្រប់គ្រង​សម្ពាធ​ឈាម​បាន​ល្អ​
ទន្ទឹម​នឹង​នេះ​ដែរ​ ផ្លែ​ផាសិន​ក៏​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​ល្អ​ ដោយ​សារ​តែ​វា​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់​ ដែល​ជា​សារធាតុ​រ៉ែ​ដ៏​ចាំបាច់​សម្រាប់​រាងកាយ​។

ដកស្រង់ពី៖ Hello Health Group