កូនតូចចេះតែកណ្តាស់ ហៀរសម្បោរ អាចកើតអាលែកហ្ស៊ីធ្ងន់ធ្ងរ តើប៉ាម៉ាក់ត្រូវធ្វើដូចម្តេច?

កូន​តូច​អាលែកហ្ស៊ី ចេះ​តែ​កណ្តាស់ ហៀរ​សម្បោរញឹក​ញាប់ អាច​មក​ពី​កត្តា​អាកាស​ធាតុ និង​បរិស្ថាន​រស់នៅ​ដែល​មាន​សំណើម ឬ​កខ្វក់។ កូន​ក្មេង​ពេល​អាលែកហ្ស៊ី ក្រៅ​ពី​កណ្តាស់ ហៀរសំបោរ ក្អក អាច​មាន​រោល កន្ទួល​រមាស់​នៅ​លើ​ស្បែក ហូរ​ទឹកភ្នែក ពិបាក​ដក​ដង្ហើម ពេលខ្លះធ្ងន់ធ្ងរអាចឈានដល់ការបាត់បង់ជីវិត។

7 Steps to Soothe Your Child's Allergy Symptoms | Everyday Health

ចំពោះ​ក្មេង​ដែល​អាលែកហ្ស៊ី ម៉ាក់ប៉ា​ត្រូវ​រក​មូលហេតុ​ឲ្យ​ឃើញ ទើប​អាច​បង្ការ​បាន ដោយ​អនុវត្ត​តាម​នូវ​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ៖

  • សម្អាត​កន្លែង​គេង​របស់​ទារក​កុំ​ឲ្យ​មាន​សំណើម ធូលី រោមសត្វ
  • ពូក ខ្នើយ និង​កន្សែង សម្លៀក​បំពាក់​ត្រូវ​បោក​​ស្អាត​ជានិច្ច
  • កុំ​ឲ្យ​កូន​នៅ​ជិត​សត្វ​ចិញ្ចឹម ឬ​កុំ​ឲ្យ​សត្វ​ចិញ្ចឹម​ចូល​បន្ទប់​កូន
  • ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់ ត្រូវ​ស្លៀក​ពាក់​ខោ​អាវ​ក្រាស់ៗ​ឲ្យ​កូន
  • ឲ្យ​កូន​នៅ​ឲ្យ​ឆ្ងាយ​ពី​​ផ្សែង​បារី និង​ផ្សែង​ពុល
  • ត្រូវ​ងូត​ទឹក​ឲ្យ​ទារក​ឲ្យ​បាន​ទៀង​ទាត់ ២ដង/ថ្ងៃ។
Nasal Congestion: How To Clear Your Baby's Nose Naturally | INTEGRIS Health

ដូច្នេះមូលហេតុ​នាំ​កើត​ជំងឺ​អាលែកហ្ស៊ីជា ២ ប្រភេទ គឺ​បរិយាកាស​ខាងក្រៅ មាន​ដូច​ជា​ដី​ហុយ លម្អង​ផ្កា ផ្សែង​ពុល រួមទាំង​​សារធាតុអាលែក​ហ្សែនផ្សេងៗជាច្រើនទៀត និង​បរិយាកាស​ខាង​ក្នុង​ផ្ទះ​អាប់អួរ មិន​បាន​សម្អាត​បន្ទប់ ពូក ភួយ​ខ្នើយ​ជា​ដើម។

ដកស្រង់ពី៖ Hello Health Group