ជាអ្នកម៉ាក់ត្រូវដឹង! ទាំងនេះជាបៀបងូតទឹកឲ្យកូនត្រឹមត្រូវ មិនឈ្លក់ទឹក

ទារក​នៅ​តូច ស្បែក​ក៏​ស្តើង ហើយ​ឆ្អឹង​ក៏​ខ្ចី​ទៀត ពេល​ងូត​ទឹក​ម្តងៗ​ពិបាក​មែនទែន ឯ​រឿង​រឹត​បារម្ភ​នោះ ​ខ្លាច​កូន​ឈ្លក់​ទឹកយំ ឬ​ទឹក​ចូល​ត្រចៀក​ជា​ដើម។ ម៉ាក់ៗ​ខ្លះ​មាន​កូន​ច្រើន​ហើយ​នៅ​តែ​ពិបាក​ងូត​ទឹក​ឲ្យ​កូន​តូច បើ​ស្រីៗ​ទើប​តែ​ក្លាយ​ម៉ាក់​គេ​ថ្មីថ្មោង​ច្បាស់​ជារឹតតែ​ពិបាក​ខ្លាំង​មិន​ខាន។

ពេលនេះយើងនឹងចែករំលែក​​តិចនិក​ងូត​ទឹក​ឲ្យ​កូន​តូច​ទើប​នឹង​កើត​ឲ្យ​ត្រូវ​តាម​ក្បូន​ខ្នាត ងាយ​ស្រួល​ងូត មិន​ព្រួយរឿងទឹកចូល​ត្រចៀក ឬ​ឈ្លក់​។

ការ​ងូតទឹក​ឲ្យ​កូន​តូច បែង​ចែក​ជា ៣ ដំណាក់​កាល​ដាច់​ពី​គ្នាដូចខាងក្រោម៖

១. លាង​សម្អាត​ផ្ទៃមុខ

  • រុំកូន​ជាមួយ​កំណាត់​ឲ្យ​ជិត ទុក​តែ​ក្បាល និង​មុខ
  • ដាក់​កូន​ឲ្យ​ដេក​នៅ​លើ​កម្រាលជ័រ
  • ចាប់​ផ្តើម​សម្អាត​មុខ ដោយ​យក​សំឡី​ជ្រលក់​ទឹក​មក​ជូត​ថ្នមៗ​នៅ​លើ​ថ្ងាស ថ្ពាល់ ភ្នែក មាត់ និង​ត្រចៀក។

២. សម្អាត​ក្បាល ឬកក់​សក់​ឲ្យ​កូន

  • លើក​បី​កូន​ថ្នមៗ និង​និយាយ​ជាមួយ​គេ​ដើម្បី​ឲ្យស្និទ្ធ​ស្នាល កូន​កក់​ក្តៅ​ក្នុង​រង្វង់ដៃ​យើង
  • បាតដៃ​ម្ខាង​ទ្រ​ក្បាលកូន ឯ​ម្រាមដៃ​បិទ​ត្រចៀក​កូនទាំង២ និង​ម្ខាង​ទៀត​បាច​ទឹក​ដែល​លាយ​ទុក​ក្នុង​ចាន​មក​លាង​សម្អាត​ក្បាល​កូន
  • បន្ទាប់​មក​យក​កូន​មក​ជូត​សម្អាត​ក្បាល​កូន​ជាមួយ​កន្សែងទន់ៗ ឲ្យ​ស្ងួត
  • កូន​ក្មេង​មិន​ត្រូវ​​កក់សក់​ញឹកញាប់​នោះទេ ត្រឹម ១-២ដង/អាទិត្យ ដោយ​ម៉ាក់ៗ​គ្រាន់​តែ​លាង​សម្អាត​ក្បាល និង​សក់​ជាមួយ​នឹង​ទឹកស្អាត​ប៉ុណ្ណោះ។

៣. លាង​សម្អាត​ដងខ្លួន​កូន

  • ឲ្យ​កូន​សណ្តូក​ខ្លួន​ក្នុង​ចាន​ងូតទឹក រួចចាប់ទប់​កូនក្រោម​ក្លៀក​ឲ្យ​បាន​ល្អ​ពេល​សម្អាត​ខ្លួន
  • លាង​សម្អាត​រាងកាយ​កូន​ទៅ​លំដាប់​លំដោយ​ពី​លើ​ចុះ​ក្រោម ( ក ក្លៀក ខ្នង ពោះ ក្រលៀន ភ្លៅ)
  • លាង​សម្អាត​ផ្នែក​ខាង​ក្រៅ​នៃ​ប្រដាប់​ភេទ ពីក្រោម​ពោះ​ដល់​រន្ធគូថ និង​គូថ
  • ងូត​ទឹក​រួច ត្រូវ​យកក​ន្សែងទន់ៗ​មក​ផ្តិត​ថើៗ ជា​ពិសេស​កន្លែង​ផ្នត់​កុំ​ឲ្យ​នៅ​សើម
  • សម្អាត​ផ្ចិត​ទារក
  • ចុង​ក្រោយ​ពាក់កន្ទប និងខោអាវថ្មី។

ដកស្រង់ពី៖ Hello Health Group