ខុសច្រើនណាស់! ៣យ៉ាងម៉ាក់ៗតែងធ្វើខុសពេលឲ្យកូនម៉ឹមទឹកដោះគោ

មាន​ម៉ាក់​ៗ​ខ្លះ​គិត​ថា ឲ្យ​កូន​ម៉ឹម​ទឹកដោះគោ​ងាយ​ស្រួល​ជាង​ម៉ឹម​ដោះ តែ​នោះ​ជា​ការ​ខុស​ទៅ​វិញ​ទេ។ មិន​ត្រឹម​តែ​គិត​ខុស​ទេ ពេលខ្លះ​យើង​ថែម​ទាំង​ធ្វើ​រឿង​ខុស​មួយ​ចំនួន​ទៀត​ផង ហើយ​អាច​នាំ​ឲ្យ​កូន​តូច​មាន​បញ្ហា​ទៅ​វិញ។

ខាងក្រោម​នេះ​ជា​រឿង ៣ យ៉ាង​ដែល​ប៉ាម៉ាក់មិនត្រូវពេលកូន​កំពុង​ម៉ឹម​ដោះ​គោ៖

១. មិន​កាន់​កំប៉ុង​ទឹកដោះ​គោ
ម៉ាក់​ៗ​ជាច្រើន​ដែល​កូន​មិន​ទាន់​ចេះ​កាន់​ដប​ទឹក​ដោះ​គោ​ផង តែ​បែរជា​ពេល​ម៉ឹម​បណ្ដោយ​ឲ្យ​កូន​កាន់​ដប​ខ្លួនឯង។ ទង្វើ​បែប​នេះ​ពិតជា​គ្រោះថ្នាក់​ណាស់ ព្រោះ​ពេល​កូន​ឈ្លក់​ទៅ​កូន​មិន​អាច​ទាញ​ដប​ចេញ​ពី​មាត់​ខ្លួនឯង​ណាស់ ហើយ​ការ​ឈ្លក់​នោះ​អាច​ធ្លាក់​ដល់​បំពង់​ខ្យល់​កូន​ក៏​មាន។

២. មិន​លើក​កូន​ម៉ឹម
ម៉ាក់​ៗ​ដែល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោ​ភាគច្រើន​តែង​ធ្វើ​ខុស​ចំណុច​នេះ​មួយ ដោយ​ពេល​បំបៅ​គឺ​ឲ្យ​កូន​គេង​ផ្ទាល់​តែ​ម្ដង។ តែ​ទង្វើ​បែប​នេះ​ពេទ្យ​ថា​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​ពេល​ដេក​បៅ​បំពង់ក​កូន​ក៏​ផ្ដេក​ដែរ ហើយ​ពេល​កូន​បៅ​គឺ​ងាយ​នឹង​ឈ្លក់ ដូចនេះ​ហើយ​ក្មេង​ជាច្រើន​ជួប​បញ្ហា​ម៉ឹម​រួច​ក្អែ​ចេញ​មក​វិញ​អស់ និង​ពេល​ខ្លះ​ឈ្លក់​ចេញ​មក​តាម​ច្រមុះ​ទៀត។

៣. មិន​ទះ​ខ្នង​កូន​តិច​ៗ
ក្រោយ​ម៉ឹម​រួច ម៉ាក់​ៗ​ជាច្រើន​តែងតែ​ឲ្យ​កូន​គេង​ភ្លាម ដែល​ទង្វើ​នេះ​មិន​ល្អ​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​ភើ​ចេញ​ទឹក​ដោះ​គោ​មក​វិញ​បាន។ រឿង​ត្រឹមត្រូវ ក្រោយ​កូន​ម៉ឹម​រួច​ត្រូវ​លើក​កូន​មក​បញ្ឈរ និង​រឹត ឬ​ទះ​ខ្នង​កូន​តិច​ៗ ដើម្បី​ឲ្យ​ទឹកដោះ​គោ​ធ្លាក់​ចូល​ទៅ​ក្នុង​ក្រពះ​អស់ និង​មិន​ក្អែ ឬ​ភើ​ចេញ​មក​វិញ។

ដកស្រង់ពី៖ Hello Health Group