មិននឹងស្មានសោះ! ផ្លែបឺរល្អខ្លាំងណាស់សម្រាប់សម្រាប់ស្ត្រីពពោះ

អំឡុងពេលពពោះ អ្នកម៉ាកគួរតែទទួលទានអាហារដែលមានសារធាតុចិញ្ចឹមឱ្យបានច្រើន ជាពិសេសគឺអាហារដែលសម្បូរជាតិសរសៃ និងវីតាមីន ដើម្បីជំនួយដល់សុខភាពរបស់ខ្លួន និងទារកក្នុងផ្ទៃ។ ជាមួយគ្នានេះដែរ ផ្លែបឺរគឺជាជម្រើសដ៏ល្អមួយ ដែលអ្នកម្តាយពពោះមិនគួរមើលរំលងក្នុងការទទួលទាន ពីព្រោះវាសម្បូរសារធាតុចិញ្ចឹមច្រើន។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ៥យ៉ាង ដែលស្ត្រីពពោះអាចទទួលបានពីការទទួលទានផ្លែបឺរ៖

១. សម្បូរទៅដោយជាតិសរសៃ
ផ្លែបឺរ សម្បូរទៅដោយជាតិសរសៃច្រើន ដែលមានសារៈសំខាន់សម្រាប់សុខភាព ហើយវាល្អបំផុតសម្រាប់ស្ត្រីពេលមានផ្ទៃពោះ។ វាជួយលើកកម្ពស់ចលនាពោះវៀន និងធ្វើឱ្យអ្នកម៉ាក់មានសុខភាពល្អ ព្រមទាំងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមផងដែរ។

២. សម្បូរជាតិខ្លាញ់ច្រើន
ផ្លែបឺរមានជាតិខ្លាញ់ច្រើន ដែលជំនួយដល់សុខភាពបេះដូង គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជួយឱ្យអ្នកម៉ាក់​រក្សាតុល្យភាពអាហារបានយ៉ាងល្អផងដែរ។ បន្ថែមពីនេះ ផ្លែបឺរក៏ជំនួយដល់ការគេងរបស់អ្នកម៉ាក់ឱ្យកាន់តែប្រសើរថែមទៀតផង។

៣. សម្បូរសារធាតុចិញ្ចឹម
ផ្លែបឺរ គឺជាប្រភពនៃសារធាតុចិញ្ចឹមជាច្រើន ដែលស្ត្រីមានផ្ទៃពោះត្រូវការជាចាំបាច់ ដូចជា វីតាមីន C, សារធាតុ folate និងម៉ាញ៉េស្យូម។ សារធាតុចិញ្ចឹមទាំងនេះ ពិសេស folate គឺជាប្រភពដ៏សំខាន់ដែលជំនួយដល់សុខភាពរបស់អ្នកម៉ាក់ ជួយរក្សាគភ៌ និងការលូតលាស់របស់ទារកក្នុងផ្ទៃ។

៤. ជួយរក្សាសម្ពាធឈាម
ផ្លែបឺរគឺជាប្រភពដ៏សម្បូរបែបនៃម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលជាសារធាតុចិញ្ចឹមមានសារៈសំខាន់សម្រាប់ស្ត្រីពពោះ ជាពិសេសក្នុងការការគ្រប់គ្រងសម្ពាធឈាមអ្នកម៉ាក់ឱ្យមានសុខភាពល្អ ព្រមទាំងកាត់បន្ថយការលើសឈាម។

៥. ប្រឆាំងអុកស៊ីតកម្ម
សារធាតុ Lutein ដែលមាននៅក្នុងផ្លែបឺរ មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងជាប្រភពដ៏គួរឱ្យទុកចិត្តសម្រាប់ការអភិវឌ្ឍភ្នែក និងមុខងារខួរក្បាលរបស់ទារកក្នុងផ្ទៃ។ឪ

ជារួមកវិញ ​​ការទទួលទានផ្លែបឺរគឺជាជម្រើសដ៏ល្អ ដែលម៉ាក់ៗពពោះមិនគួរមើលរំលង អ្វីដែលពិសេសគឺជាសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនមុខ ដែលជំនួយដល់សុខភាពអ្នកម្តាយពពោះ និងទារកក្នុងផ្ទៃ៕

ដកស្រង់ពី៖ Healthline