មិននឹកស្មានសោះ! ម៉ាក់គ្រាន់តែឪ្យកូនញ៉ាំផ្លែទទឹមរាល់ថ្ងៃទទួលបានអត្ថប្រយោជន៍មហាសាល

ផ្លែទទឹមមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់នោះទេ តែវាសម្បូរទៅដោយសារធាតុចិញ្ចិម ដូចជា ជាតិសរសៃ រ៉ែ វីតាមីន និងអាស៊ីតល្អៗជាច្រើន ដែលល្អចំពោះសុខភាពមនុស្ស ពិសេសគឺទារកតូចៗដែលបមានអាយុ ចាប់ពី ៦ខែឡើង។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែទទឹម សម្រាប់កូនរបស់អ្នក៖

១. ជួយដល់ប្រព័ន្ធរំលាយអាហារ
ទារក​ច្រើនតែ​ជួប​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ដោយសារ​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ទាន់បានអភិវឌ្ឍពេញលេញ​។ ផ្លែទទឹមមានភ្នាក់ងារ antimicrobial ដ៏មានសក្តានុពល ដែលជំនួយនៅក្នុងពោះវៀន។ សារធាតុនេះ នឹងបម្លែង ហើយអាចជួយព្យាបាលបញ្ហារំលាយអាហារ ទល់លាមក ហើមពោះ និងរាគ។

២. បង្កើនភាពស៊ាំ
ផ្លែទទឹមមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដោយសារតែវត្តមានរបស់វីតាមីន C, និងអាស៊ីត មួយចំនួនទៀត។ វាអាចជួយបង្កើនភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺដែលទាក់ទងនឹងការរលាកចំពោះទារកដូចជាផ្តាសាយ និងក្អក។

៣. ជួយសម្លាប់មេរោគក្នុងពោះវៀន
យោងតាមការសិក្សាមួយ ផ្លែទទឹមមានសកម្មភាព anthelmintic ដែលអាចជួយសម្លាប់ និងការពារការរីកលូតលាស់នៃពពួកប៉ារ៉ាស៊ីតជាច្រើនដែលមាននៅក្នុងខ្លួនមនុស្ស។ ការផ្តល់ផ្លែទទឹមដល់ទារកអាចជួយសម្លាប់ដង្កូវពោះវៀនក្នុងទារកបានយ៉ាងល្អ។

៤. ជំនួយដល់ការដុះធ្មេញទារក
ប្រសិទ្ធភាពប្រឆាំងនឹងការរលាកនៃទឹកផ្លែទទឹម អាចជួយបន្ថយការឈឺចាប់អំឡុងពេលទារកចាប់ផ្តើមដុះធ្មេញ ព្រមទាំងជួយរារាំងការពុកធ្មេញ និងរក្សាធ្មេញឱ្យមានសុខភាពល្អផងដែរ។

៥. អាចកាត់បន្ថយគ្រុនក្តៅ
ការឆ្លងមេរោគបាក់តេរី និងវីរុសជាច្រើនប្រភេទ ដូចជា គ្រុនផ្តាសាយ និងជំងឺអុតស្វាយ អាចបណ្តាលឱ្យមានគ្រុនក្តៅចំពោះទារក។ សកម្មភាពប្រឆាំងអតិសុខុមប្រាណរបស់ផ្លែទទឹមអាចជួយកាត់បន្ថយគ្រុនក្តៅចំពោះទារកដែលបណ្តាលមកពីមេរោគទាំងនេះបាន។

ជារួមមកវិញ ប៉ាម៉ាក់មិនគួរមើលរំលងផ្លែទទឹមចំពោះកូនឡើយ ព្រោះវាមានគុណសម្បត្តិច្រើន បើធៀបទៅនឹងផ្លែឈើដ៏ទៃ។ បន្ថែមពីនេះ ត្រូវប្រាកដថា ឱ្យកូនញ៉ាំបានត្រឹមត្រូវ ជៀសវាងការស្លាក់ ឬបើអាចធ្វើជាទឹកទទឹមតែម្តងគឺល្អណាស់៕

ដកស្រង់ពី៖ boldsky