មិននឹងស្មានសោះ! គ្រាន់តែញ៉ាំទឹកដោះគោមួយកែវរាល់ថ្ងៃពេលពពោះទទួលអត្ថប្រយោជន៍ជាច្រើន

វាជារឿងសំខាន់ដែលស្រ្តីពពោះត្រូវយកចិត្តទុកដាក់ទៅលើរបបអាហារដែលខ្លួនទទួលទាន ពោលគឺជ្រើសរើសអាហារណាដែលសម្បូរជីវជាតិ វីតាមីន ជាតិសរសៃ និងវីតាមីនខ្ពស់ ដើម្បីជំនួយដល់សុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ។

ទឹកដោះគោក៏មិនត្រូវមើលរំលងឡើយ ហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ស្ត្រីពពោះ ទទួលបានពីការញ៉ាំទឹកដោះគោ៖

១. សំបូរវីតាមីន D និងកាលស្យូម
ទឹកដោះគោមានជីវជាតិខ្ពស់ និងជាប្រភពដ៏សំខាន់នៃជាតិកាល់ស្យូម និងវីតាមីន D។ យោងតាមការសិក្សានិយាយថា ការទទួលបានវីតាមីន D គ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះ អាចបន្ថយហានិភ័យនៃការកើតអាឡែស៊ីរបស់ទារកនាពេលអនាគត។

២. ជម្រុញការលូតទារក
ការផឹកទឹកដោះគោអំឡុងពេលមានផ្ទៃពោះ ក៏អាចមានឥទ្ធិពលជំរុញការលូតលាស់របស់ទារកផងដែរ ហើយវាអាចជួយឱ្យទារកលូតកម្ពស់បាន។ ទារកក៏អាចមានកម្រិតអាំងស៊ុយលីនខ្ពស់នៅក្នុងឈាមនៅពេលមានវ័យជំទង់ ដែលអាចបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។

៣.​ សម្បូរប្រូតេអ៊ីន និងសារធាតុចិញ្ចឹម
ទឹកដោះគោសម្បូរទៅដោយប្រូតេអ៊ីន អាស៊ីតអាមីណូ និងអាស៊ីតខ្លាញ់ ដែលទាំងអស់នេះមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទរបស់ទារក។ ដោយ​សម្បូរ​ជាតិ​កាល់ស្យូម និង​ជាតិ​ដែក ទឹកដោះគោ​ជួយ​ក្នុង​ការ​បង្កើត និង​អភិវឌ្ឍ​ឆ្អឹង​របស់​ទារក និង​ដឹកជញ្ជូន​អុកស៊ីហ្សែន​ទៅ​ទារក។

៤. អត្ថប្រយោជន៍ផ្សេងៗទៀត
ទឹកដោះគោដើរតួជាអង់ទីអុកស៊ីដង់ដ៏មានប្រសិទ្ធភាព ដែលអាចបន្ថយស្រ្តីពពោះពីការក្រហាយទ្រូងបាន។ វាមានអ៊ីយ៉ូត ដែលជួយពង្រឹងការលូតលាស់ខួរក្បាលរបស់ទារក និងបង្កើន IQ របស់កុមារ។

. ប្រភេទទឹកដោះគោដែលស្ត្រីពពោះ គួរជ្រើសរើស

  • ទឹកដោះគោសុទ្ធ (Whole Milk) ៖ សំដៅលើទឹកដោះគោដែលមិនបានឆ្លងកាត់ការផ្លាស់ប្តូរសារធាតុចិញ្ចឹម ហើយសម្បូរជាតិខ្លាញ់ច្រើន
  • ទឹកដោះគោប៉ាស្ទ័រ
  • ទឹកដោះគោឆៅ

បន្ថែមពីនេះ អ្នកម្តាយគួរព្យាយាមទទួលទានអាហារដែលសម្បូរអាហាររូបត្ថម្ភបន្ថែម ពិសេសគឺសម្រាកឱ្យបានគ្រប់គ្រាន់ និងជៀសវាងអាហារ ឬសកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ខ្លួន និងកូនក្នុងផ្ទៃ៕

ដកស្រង់ពី៖ FirstcryParenting