កំហុសទាំង ៨ ​ដែល​ស្ត្រី​មានផ្ទៃពោះតែង​តែធ្វើ​

ការ​គ្រប់គ្រង​ការ​មាន​ផ្ទៃពោះ​មិនមែន​ជា​ការងារ​ងាយស្រួល​ទេ ជា​ពិសេស​ប្រសិនបើ​វា​ជា​ការ​មាន​ផ្ទៃពោះ​លើក​ដំបូង​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

ពេល​មាន​ផ្ទៃពោះ គឺជា​ពេល​ដែល​អ្នក​ត្រូវការ​ការ​គាំទ្រ​ពី​ស្វាមី និង​សមាជិកគ្រួសារ​របស់​អ្នក ។

ការ​ថែទាំ​អំឡុង​ពេល​មាន​ផ្ទៃពោះ ក្រោយ​ពេល​សម្រាល អំឡុង​ពេល​បំបៅ​ដោះ​កូន និង​អាហារ​ដើម្បី​បង្កើន​ទឹកដោះ​ម្តាយ​គឺជា​កត្តា​មួយ​ចំនួន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​យល់​ដឹង​ឱ្យ​បាន​ច្រើន ។

មាន​កំហុស​ជា​ច្រើន​ដែល​ស្ត្រី​តែងតែ​ធ្វើ​អំឡុង​ពេល​មាន​ផ្ទៃពោះ ដូច្នេះ​គួរតែ​ចៀសវាង​៖

1# ​ខ្សែក្រវាត់​សុវត្ថិភាព
នេះ​គឺជា​កំហុស​មួយ​ក្នុង​ចំណោម​កំហុស​ជា​ទូទៅ​ក្នុង​ពេល​មាន​ផ្ទៃពោះ ។ ជា​ទូទៅ​ស្ត្រី​មាន​ផ្ទៃពោះ​តែងតែ​មិន​ពាក់​ខ្សែក្រវាត់​ពេល​អង្គុយ​ក្នុង​រថយន្ត ដោយសារ​ពួក​គេ​គិត​ថា​ខ្សែក្រវាត់​សុវត្ថិភាព​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ។ ប៉ុន្តែ​សូ​ម្បី​តែ​គ្រោះថ្នាក់​តូចតាច​អាច​មាន​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ធ្ងន់​ប្រសិនបើ​ស្ត្រី​មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ។

How to Wear Belts During Pregnancy

2# ​បរិភោគ​អាហារ​បន្ថែម​អំឡុង​ពេល​មាន​ផ្ទៃពោះ
អ្នក​ប្រហែលជា​ត្រូវការ​កាឡូរី​បន្ថែមចំនួន​៣០០​នៅ​ពេល​មាន​ផ្ទៃពោះ​ដែល​វា​គួរតែ​មាន​ជាតិ​ប្រូ​តេ​អុ​ី​ន និង​វីតាមីន​គ្រប់គ្រាន់ ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​គិត​ថា​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​បរិភោគ​សម្រាប់​មនុស្ស​២​នាក់ ហើយ​ពួក​គេ​ទទួលទាន​កាឡូរី​ទ្វេ​ដង ដែល​អាច​បណ្តាល​ឱ្យ​ធាត់​លើស​ទម្ងន់ បង្ក​ជា​ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ ។

3# មិន​ទទួលទាន​អាហារ​ពេល​ព្រឹក
ការ​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​គឺជា​កំហុស​មួយ​ផ្សេង​ទៀត​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ។ អាហារ​២​ពេល និង​អាហារ​សម្រន់​ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​មាន​លំនឹង ។

4# ​ការ​ប្រើប្រាស់​ថ្នាំ
ស្ត្រី​មួយ​ចំនួន​បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំ ភ្លាម​ៗ​ក្រោយ​ពេល​ដឹង​ថា​ពួក​គេ​មាន​ផ្ទៃពោះ ។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឬ​មាន​ជំងឺ​ទាក់ទង​នឹង​ផ្លូវចិត្ត អ្នក​ប្រហែល​ជា​ត្រូវ​បន្ត​ការ​ប្រើប្រាស់​ថ្នាំ​របស់​អ្នក​លុះត្រាតែ​គ្រូពេទ្យ​ប្រាប់​អ្នក​ឱ្យ​ឈប់ ។

I'm Pregnant. Is It Safe to Take Medicine? | Premier Health

5# ការ​វះកាត់​បង្កើតកូន
បញ្ហា​មួយទៀត​គឺ​ការ​ជ្រើសរើស​ការ​សម្រាលកូន​ដោយ​ការ​វះកាត់​ជា​ជាង​ការ​បង្កើតកូន​តាម​ធម្មជាតិ ។ ជា​ការណ៍​ពិត​ការ​សម្រាលកូន​ដោយ​ការ​វះកាត់​អាច​មាន​ហានិភ័យ​ច្រើន ។ គ្រូពេទ្យ​នឹង​ជ្រើសរើស​ការ​សម្រាលកូន​ដោយ​ការ​វះកាត់​លុះត្រាតែ​ករណី​នេះ​មិន​អាច​ចៀសវាង​បាន ។ ក្រោយ​ពេល​សម្រាលកូន​ដោយ​ការ​វះកាត់ ស្ត្រី​ចាំបាច់​ត្រូវ​សម្រាក​រយៈពេល​ជាង​១​ខែ ហើយ​វា​អាច​បង្ក​បញ្ហា​ដល់​ការ​បំបៅ​ដោះ​កូន និង​អាច​បង្ក​ឱ្យ​មានការ​ឆ្លង​រោគ​ផង​ដែរ ។

៦-​ភាព​តានតឹង
នេះ​គឺជា​កំហុសឆ្គង​ដ៏​ធំ​បំផុត​ពេល​មាន​ផ្ទៃពោះ ។ ភាព​តានតឹង​គឺជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ រាង​កាយ​របស់​អ្នក​នឹង​មិន​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​ពី​អាហារ​របស់​អ្នក​បាន​ទេ​ប្រសិនបើ​អ្នកមាន​ភាព​តានតឹង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ៕

Mom's pregnancy stress may affect kids years later - CBS News