សម្រាលកូនដោយធម្មជាតិ និងដោយវះកាត់ ១ណាដែលឈឺជាង?

នៅពេលដែលមានផ្ទៃពោះម្តងៗ អ្នកម្តាយភាគច្រើនតែងគិតពីសំណួរមួយថាតើគួរតែកើតដោយធម្មជាតិ ឬដោយវះកាត់ទៅ? តើមួយណាឈឺជាងមួយណា?

សម្រាលដោយវះកាត់

  • ការឈឺទី១ គឺការឈឺមុខរបួសលើពោះដែលទើបតែធ្វើការវះកាត់រួច។ មុខរបួសនេះអាចនឹងជាសះស្បើយយឺត ហើយធ្វើឲ្យអ្នកម្តាយឈឺ និងរមាស់ ដោយមិនអាចអែសបាន ធ្វើឲ្យអ្នកម្តាយពិបាកទ្រាំណាស់។
  • ការឈឺទី២ គឺជាបំពង់នោមដែលដាក់ឲ្យអ្នកម្តាយបត់ជើងតូចក្រោយវះកាត់រួច។ បំពង់នោមមួយនេះ អាចធ្វើឲ្យអ្នកម្តាយពិបាកទ្រាំណាស់ ថែមទាំងអាចឈឺទៀតផង។ 
  • ការឈឺទី៣ គឺជាការឈឺពេលស្បូនបើក ដើម្បីបញ្ចេញឈាមកង្វក់ដែលមានក្នុងរាងកាយអ្នកម្តាយចំនួន៩ខែឲ្យចេញមកក្រៅអស់ ទើបសុខភាពអ្នកម្តាយអាចរឹងមាំវិញ។
សម្រាលកូនដោយវះកាត់ គួរទុកគម្លាតប៉ុណ្ណេះ ចាំយកមួយអាអូនមួយទៀត - Hello Krupet

សម្រាលដោយធម្មជាតិ  

  • ការឈឺទី១ គឺការឈឺពេលស្បូនបើកធំ ដើម្បីសម្រាលកូនចេញមក។ ការឈឺនេះ គឺឈឺខ្លាំង ទើបអាចធ្វើឲ្យកូនចេញមកបាន។
  • ការឈឺទី២ គឺក្រោយពេលសម្រាលរួច ទៅបត់ជើងតូច ឬធំ ធ្វើឲ្យអ្នកម្តាយឈឺពិបាកទ្រាំខ្លាំងណាស់៕
បាតុភូត មួយ ចំនួន ដែល តែង ប្រទះ ឃើញ នៅ ពេល ស្ត្រី សម្រាលកូន រួច និង  វិធានការ ទប់ស្កាត់ – Koh Santepheap Daily