អំឡុងពេលពពោះ! កូននឹងមានគ្រោះថ្នាក់ បើអ្នកម្តាយបិតកៅអៀក
អ្នកម្តាយដែលកំពុងតែពរពោះ មិនអាចបិតកៅអៀកបានឡើយ ព្រោះសារធាតុដែលមានក្នុងកៅអៀកនោះ គឺអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកម្តាយបាន។ ជាពិសេស ពេលដែលអ្នកម្តាយបិតក្នុងរយៈពេលវែង នឹងអាចធ្វើឲ្យកូនកើតមកមានរូបរាងមិនគ្រប់ ថែមទាំងអាចធ្វើឲ្យអ្នកម្តាយពុលបានទៀតផង។
ដូចនេះ អ្នកម្តាយគួរតែចៀសពីការប្រើប្រាស់កៅអៀកក្នុងពេលមានផ្ទៃពោះ ទើបអាចធ្វើឲ្យអ្នក និងកូនក្នុងផ្ទៃអាចចៀសពីគ្រោះថ្នាក់បាន។ ប៉ុន្តែប្រសិនជាមានចេញវេជ្ជបញ្ជារ អ្នកម្តាយអាចប្រើប្រាស់បាន ព្រោះស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យ នឹងមិនមានបញ្ហាឡើយ៕