ម៉ាក់ៗពពោះហ៊ានតាញាំអាហារទាំងនេះ! នឹងធ្វើឲ្យអ្នកប្រតិកម្មភ្លាមៗ
នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកត្រូវតែប្រុងប្រយ័ត្នពីអាហារជាងគេ ព្រោះមានអាហារខ្លះអាចធ្វើឲ្យអ្នកប្រតិកម្ម ជាហេតុដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកណាស់។ ដូចនេះតើមានអាហារអ្វីខ្លះដែលក្រោយពេលដែលអ្នកបរិភោគរួច វាងាយធ្វើឲ្យអ្នកប្រតិកម្មនោះ?
1# ពពួកប្រូតេអ៊ីន
អាហារពពួកមានប្រូតេអ៊ីនងាយធ្វើឲ្យអ្នកប្រតិកម្មណាស់ដូចជា បង្គា និងក្តាមជាដើម ប៉ុន្តែនៅចន្លោះពេលមានផ្ទៃពោះ អ្នកត្រូវតែបរិភោគអាហារដែលមានប្រូតេអ៊ីនច្រើន ទើបល្អចំពោះសុខភាពអ្នក ដូចនេះអ្នកអាចបរិភោគពពួកសណ្តែក ត្រី និងសាច់ ព្រោះវាមានប្រូតេអ៊ីនដូចគ្នា។
2# ពពួកបន្លែផ្លែឈើ
ផ្លែស្វាយ គូលេន និងស្ត្រប៊ីរីគឺជាផ្លែឈើដែលងាយធ្វើឲ្យស្ត្រីមានផ្ទៃពោះឆាប់ប្រតិកម្មណាស់ ដូចនេះនៅពេលដែលអ្នកបរិភោគ អ្នកគួរតែប្រុងប្រយ័ត្ន ប៉ុន្តែអ្នកត្រូវតែបរិភោគបន្លែបៃតងជំនួសវិញ ព្រោះអ្នកត្រូវការពពួកវីតាមីនដើម្បីទ្រទ្រង់រាងកាយ។
3# ពពួកសណ្តែក
សណ្តែកដែលងាយធ្វើឲ្យស្ត្រីមានផ្ទៃពោះប្រតិកម្មគឺសណ្តែកលឿង ដូចនេះបើអ្នកប្រតិកម្មនឹងសណ្តែកនេះ អ្នកអាចជ្រើសរើសសណ្តែកផ្សេងមកបរិភោគបានដើម្បីទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។
4# សណ្តែកដី
នៅពេលដែលអ្នកបរិភោគសណ្តែកដីនៅពេលដែលអ្នកមានផ្ទៃពោះ អ្នកត្រូវតែប្រយ័ត្ន ព្រោះសណ្តែកដីក៏ជាប្រភពដែលអាចធ្វើឲ្យអ្នកប្រតិកម្មយ៉ាងងាយ ដូចនេះនៅពេលដែលអ្នកបរិភោគ អ្នកគួរតែសាកមើលជាមុនសិន បើគ្មានអ្វីកើតឡើង អ្នកអាចបន្តបរិភោគបាន ព្រោះវាក៏ល្អចំពោះសុខភាពអ្នកនិងកូនដែរ៕