ត្រៀមសម្រាល! ក្តីបារម្មណ៍ពីការមិនចេញទឹកដោះនៅថ្ងៃដំបូងនៃកំណើតកូន

ចាប់ពីថ្ងៃដំបូងអរម៉ូនមួយចំនួនជួយជំរុញអោយបញ្ចេញទឹកដោះដំបូង (Colostrum)។ Colostrum មានពណ៌លឿងទឹកក្រូចផ្ទុកទៅដោយវីតាមីនជាច្រើន និងជាតិរ៉ែ ព្រមទាំង អង់ទីករ(Anticorps) ការពារកូនលោកអ្នកពីការឆ្លងរោគ ។

លោកអ្នកត្រូវដាក់អោយកូនបៅក្នុងពីរម៉ោងដំបូងនៃកំនើតកូន។ ទារកមួយចំនួនធំអាចបឺតជញ្ជក់ដោះម្តាយបានដោយខ្លួនឯង ។ ការបឺតជញ្ជក់ដោះម្តាយជំរុញអោយក្រពេញដោះឆាប់បញ្ចេញទឹកដោះ។

ទោះជាពេលនេះទារកខ្លះមិនទាន់ចេះបៅក៏ដោយ លោកអ្នកគួរព្យាយាមដាក់ទារកលេងទ្រូងម្តាយដោយស្បែកប៉ះស្បែករួចសាកល្បងអោយជញ្ជក់ម្តងទៀត។ មិនត្រូវកំណត់ម៉ោងបំបៅកូនទេ។ ការដាក់អោយកូនបៅត្រូវធ្វើឡើងនៅពេលកូនភ្ញាក់ពីដំណេកត្រឹមត្រូវ ( ភ្នែករបស់កូនបើកហើយមានចលនា ដៃជើងកំរើក) ។

Breastfeeding Twins - ABM

ក)សញ្ញាដែលបញ្ជាក់ថាកូនឃ្លាន៖

  • ប្រែប្រួលការដកដង្ហើម ធ្វើចលនាភ្នែក មាត់ និងមុខ
  • កំរើកដៃជើង ជញ្ជក់ដៃ
  • ជញ្ជក់មាត់

លោកអ្នកពុំគួរណាទុកកូនឲ្យឃ្លានខ្លាំងដល់ខឹង ជាហេតុនាំអោយពិបាកក្នុងការបំបៅឡើយ។

ខ)ការបំបៅកូនដោយត្រឹមត្រូវ៖

  • មាត់កូនហាធំ ថ្ពាល់កូនប៉ោង
  • ចង្ការកូនប៉ះទ្រូងម្តាយ
  • បបូរមាត់ក្រោមពន្លាត់ចេញក្រៅ
  • សណ្តង់ដោះខាងលើឃើញច្រើនជាងខាងក្រោម
  • ដងខ្លួនកូនដាក់អោយត្រង់ ហើយផ្អៀងមកលើពោះម្តាយ
5 Ways to Tell if Your Baby is Getting Enough When Breastfeeding — Hope  Feeds Babies

គ)ចំណុចគួរចងចាំ៖

  • ការដាក់កូនបៅកាន់តែច្រើនដង ទឹកដោះនឹងកាន់តែឆាប់ចេញ
  • សូមលោកអ្នកកុំបារម្ភចំពោះការថយទំងន់របស់កូននៅ៣ថ្ងៃដំបូង នេះមិនមែនមកពីការបៅមិនគ្រប់គ្រាន់នោះទេ យើងគួរទុកពេលឲ្យពួកគាត់សំរបខ្លួននឹងពិភពលោកដែលគាត់ទើបនឹងបានស្គាល់ នោះទំងន់គាត់នឹងឡើងមកវិញនៅថ្ងៃទី៤ ឬទី៥
  • ស្ត្រីគួរគប្បីដាក់កូនបៅអោយអស់ដោះ១ចំហៀង ចាំដាក់អោយបៅមួយចំហៀងទៀត
  • ក្រោយពេលបំបៅកូនហើយ គួរសាកល្បងធ្វើឲ្យកូនភើដោយអង្អែលថ្នមៗលើខ្នងគាត់ ឬឲ្យគាត់អង្គុយលើជង្គង់ដោយដៃកាន់ចង្ការកូន ហើយដៃ១ចំហៀងទៀតអង្អែលខ្នងកូន។

ទឹកដោះម្តាយមានអត្ថប្រយោជន៍ដ៏វិសេសវិសាលដែលមិនអាចកាត់ថ្លៃបានសម្រាប់សុខភាព និងការលូតលាស់របស់ទារក។ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត សូមឲ្យមាតាគ្រប់រូបគប្បីបំបៅដោះកូនដោយទឹកដោះម្តាយបន្ទាប់ពីសម្រាលបុត្រធីតារបស់អ្នក។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត្រ