ចាំបាច់ត្រូវដឹង! សម្រាលកូនរួច អាហារទាំងនេះ ម៉ាក់ៗគួរញុំា និងមិនគួរញ៉ាំ
ក្រោយសម្រាលកូនរួចការញុាំអាហារជារឿងចាំបាច់ អាហារខ្លាំងមានជីវជាតិល្អទ្រទ្រង់សុខភាព រីឯអាហារមួយចំនួនទៀតក៏មិនល្អនោះដែរ ដោយឡែកថ្ងៃនេះយើងនឹងលើករបបអាហារសម្រាប់ម៉ាក់ៗសម្រាលកូនរួច ត្រូវតែយកចិត្តទុកដាក់ជាងរបបអាហារមនុស្សធម្មតា។
ខាងក្រោមនេះជាអាហារពីប្រភេទអ្នកម៉ាក់ក្រោយសម្រាលកូនខ្ចីគួរញ៉ាំ និងមិនគួរញ៉ាំ៖
១. អាហារមិនគួរញ៉ាំ
- អាហារហឹរ៖ ម៉ាក់ៗមិនគួរញ៉ាំអាហារហឹរ ព្រោះវាអាចប៉ះពាល់ដល់កូន នៅពេលកូនបៅទឹកដោះ។ ណាមួយអាហារបែបនោះ អាចប៉ះពាល់ដល់ក្រពះ-ពោះវៀននិងអាចធ្វើឲ្យកូនរាករូស ទៀតផង។
- អាហារមានជាតិខ្លាញ់៖ អាហារមានជាតិខ្លាញ់ គួរតែចៀសវាងសិន ព្រោះវាមិនល្អចំពោះក្រពះ និងពោះវៀនឡើយ។
- អាហារក្រៀមក្រោះ៖ ត្រី-សាច់ប្រឡាក់ ហើយយកទៅអាំង ឬចៀន គ្មានបន្លែ គ្មានទឹកនោះ ស្រ្តីបំបៅដោះកូនគួរតែចៀសវាងដែរ ព្រោះវាមិនមានជីវជាតិសម្រាប់ទ្រទ្រង់រាងកាយយើង និងធ្វើឲ្យសម្បូរទឹកដោះឡើយ។
- អាហារផ្អាប់៖ ញ៉ាំអាហារផ្អាប់ អាចនាំឲ្យម៉ាក់ៗរាករូស ពុល ក្អួតចង្អោរ ប៉ះពាល់ក្រពះធ្វើឲ្យឈឺនិងចុក បាន ហើយកត្តានេះមិនត្រឹមតែខ្លួនយើងប៉ុណ្ណោះទេ កូនក៏អាចរាកបានដូចគ្នា។
២. អាហារគួរញ៉ាំ
- អាហារមានជាតិទឹក៖ អាហារដែលល្អសម្រាប់ស្ត្រីសម្រាលកូនរួច ត្រូវតែជាពពួកអាហារមានជាតិទឹកគ្រប់គ្រាន់ ដូចជាសម្ល ឬស៊ុប ដែលមានទាំងត្រី សាច់ ស៊ុត និងបន្លែលាយបញ្ចូលគ្នា ដើម្បីបង្កើនដល់ការផលិតទឹកដោះ។
- ទឹក៖ ទោះជាញ៉ាំអាហារជាតិទឹកគ្រប់គ្រាន់ល្អក៏ពិតមែន តែកុំភ្លេចញ៉ាំទឹកឲ្យបាន ២ លីត្រយ៉ាងតិច ដើម្បីងាយស្រួលដល់ការបន្ទោបង់។
សម្រាប់ម៉ាក់ៗដោយវះកាត់វិញ ក្រោយសម្រាល ៥-៦ ម៉ោងប៉ុណ្ណោះអាចញ៉ាំបាន ជាប្រភេទអាហារទន់ៗ ហើយមុនអាហារ ៣ ម៉ោងអាចញ៉ាំទឹកសិន ដើម្បីឲ្យមានកម្លាំងកំហែងក្នុងខ្លួន។ តែសម្រាប់ម៉ាក់ៗសម្រាលធម្មជាតិអាចញ៉ាំអាហារបាន ពេលដឹងថាខ្លួនហេវហត់។
ដកស្រង់ពី៖ Hello Health Group