ជិតដល់ថ្ងៃសម្រាលហើយ! ពិបាកដកដង្ហើម តើគួរធ្វើបែបណាដើម្បីសម្រួលការដកដង្ហើម?

ការរក្សារាងកាយកុំឲ្យមានភាពតានតឹងអំឡុងពេលជិតសម្រាល គឺចាំបាច់ខ្លាំងណាស់ មិនថាអ្នកត្រូវសម្រាលដោយវះកាត់ ឬដោយធម្មជាតិនោះទេ។ ជាពិសេសសម្រាប់អ្នកម្តាយថ្មោងថ្មី ត្រូវចេះបច្ចេកទេសដកដង្ហើមឲ្យបានត្រឹមត្រូវ នៅពេលជិតដល់ពេលសម្រាល

តើគួរធ្វើដូចម្តេចដើម្បីជួយសម្រួលផ្លូវដង្ហើមនៅពេលជិតសម្រាល?

ខាងក្រោមនេះលោកអ្នកនឹងបានសិក្សាបន្ថែមអំពីការសម្រួលផ្លូវដង្ហើមសម្រាប់ម៉ាក់ត្រៀមសម្រាលខាងមុខនេះ៖

Feeling breathless during pregnancy: what does it mean? - MadeForMums

១. ប្រយ័ត្នចំពោះភាពភ័យតក់ស្លុត និងការថប់បារម្ភ ក្នុងអំឡុងពេលសម្រាល។ ហេតុនេះដើម្បីរក្សាស្ថានភាពឲ្យមានសណ្តាប់ធ្នាប់ អ្នកត្រូវគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យបាន។

២. កំណត់ដង្ហើមអំឡុងពេលសម្រាលកូន ខណៈពេលជិតសម្រាល ដើម្បីទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ ដោយសារតែសុខភាពរបស់អ្នកម្តាយ កូន និងដង្ហើមមានទំនាក់ទំនងជាមួយគ្នា។ កុំព្យាយាមទប់ដង្ហើម ព្រោះវាអាចមានអារម្មណ៍តក់ស្លុត ប៉ុន្តែការដកដង្ហើមត្រូវតែជ្រៅ និងវែងៗ ដើម្បីបញ្ចេញឧស្ម័នការបូនឌីអុកស៊ីត ព្រោះវាមានអត្ថប្រយោជន៍ច្រើនបំផុតសម្រាប់កុមារក្នុងក្រពះ។

៣. ចាប់ផ្តើមអនុវត្តការដកដង្ហើមជាមួយនឹងឥរិយាថត្រឹមត្រូវ។ អាចចាប់ផ្តើមនៅពេលដែលអ្នកមានអាម្មណ៍ឈឺចាប់ក្នុងពេលសម្រាល ការកន្ត្រាក់នៃស្បូន ឬសូម្បីតែពេលមានបញ្ហាស្ត្រេស ក៏អាចប្រើវិធីនេះដើម្បីបន្ធូរអារម្មណ៍របស់អ្នកផងដែរ។

Shortness of breath during pregnancy: Causes and coping

វិធីសាស្ត្រទី១៖ ដេកលើផ្ទៃរាបស្មើ ដោយមិនចាំបាច់កើយខ្នើយឡើយ ហើយចាប់ផ្តើមស្រូបដង្ហើមចូលឲ្យបានវែងតាមដែលអាចធ្វើទៅបាន ហើយសូមបញ្ចេញដង្ហើមចេញមកវិញ។ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួល សូមប្តូរទីតាំងភ្លាម ហើយដកដង្ហើមដូចមុន។

វិធីសាស្ត្រទី២៖ ផ្តេកខ្លួនលើសាឡុង ហើយផ្តោតអារម្មណ៍ទៅលើការដកដង្ហើមចូល និងចេញយឺតៗ។ ការដកដង្ហើមមួយៗមិនប្រប្រញាប់ឡើយ ដើម្បីធ្វើឲ្យសាច់ដុំស្មា និងក.មានពេលសម្រាក វានឹងជួយឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។

វិធីសាស្ត្រទី៖ ត្រដុសក្បាលពោះពេលដកដង្ហើមតាមច្រមុះ ហើយបញ្ចេញមកវិញតាមមាត់ឲ្យអស់។ ធ្វើបែបនេះឲ្យបានញឹកញាប់ក្នុងអំឡុងពេលថប់បារម្ភ ឬឈឺចាប់ នឹងមានប្រសិទ្ធភាព។

ការឈឺចាប់ពេលជិតសម្រាល គឺជាការបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកម្តាយ ប៉ុន្តែអ្នកជំនាញស្នើឲ្យអ្នកម្តាយទាំងឡាយប្រើបចេ្ចកទេសដូចខាងលើ ដើម្បីកាត់បន្ថយការឈឺចាប់៕

ដកស្រង់ពី៖ Health.com