ប្រយ័ត្នគ្រោះថ្នាក់ពេលពពោះ! ប្រភេទថ្នាំទាំងនេះ​ស្ត្រី​មាន​ផ្ទៃពោះ មិនគួរ​ប៉ះពាល់​នោះទេ

​គ្រូពេទ្យ​ភាគច្រើន តែងតែ​ណែនាំ​ស្ត្រី​មាន​ផ្ទៃពោះ មិន​ឲ្យ​ប៉ះពាល់​ថ្នាំ​មួយចំនួន​នោះ​ទេ អំឡុង​ពេល​មាន​ផ្ទៃពោះ ជាពិសេស បី​ខែ​ដំបូង​នៃ​ការ​ពរ​ពោះ ពីព្រោះ ថ្នាំ​ភាគច្រើន អាច​ប៉ះពាល់​ដល់​ទារក និង​សុខភាព​ម្តាយ ហើយ​ពេល​ខ្លះ អាច​ធ្វើ​ទារក​រលូត ឬ​ស្លាប់​ទៀតផង​។​

តើមានប្រភេទថ្នាំអ្វីខ្លះដែល​ស្ត្រី​មាន​ផ្ទៃពោះគួរជៀសវាង?

​ថ្នាំ​ដែល​អ្នក​គួរ​ប្រុងប្រយ័ត្ន និង​សាកសួរ​គ្រូពេទ្យ​ជំនាញ មុន​នឹង​ប្រើប្រាស់ មានដូចជា ៖

Medications to Avoid During Pregnancy: Cipro, Ibuprofen & More
  • ​ថ្នាំ​លើស​សម្ពាធ​ឈាម​
  • ​ថ្នាំ​ទឹកនោមផ្អែម​
  • ​ថ្នាំ​ជំងឺ​បេះដូង​
  • ​ថ្នាំ​ហឺត​
  • ​ថ្នាំ​ជំងឺ​ផ្តាសាយ​។​ល​។​

​គ្រប់​ថ្នាំ​ទាំងអស់ គ្រូពេទ្យ​នឹង​ឆែក​មើល ថា​តើ​វា​មាន​ផលប៉ះពាល់​ប៉ុណ្ណា ហើយ​គ្រូពេទ្យ​នឹង​ព្យាយាម​ប្តូរ​ថ្នាំ ដែល​មាន​ផល​រំខាន​តិច​បំផុត ឬ​គ្មាន​តែម្តង ដើម្បី​ព្យាបាល​អ្នក ពេល​អ្នក​ឈឺ​ម្តងៗ អំឡុង​ពេល​ពរ​ពោះ​។​

​ថ្នាំ​មួយចំនួន ទាមទារ​ការប្រើប្រាស់​យូរថ្ងៃ ដូច្នេះ គ្រូពេទ្យ​ក៏​ប្រហែលជា​ពិបាក ក្នុង​ការជ្រើសរើស​ដែរ ប៉ុន្តែ គាត់​នឹង​ព្យាយាម​រក​ថ្នាំ ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។​

Why Is It Not Safe To Take Ibuprofen During Pregnancy? – Mother and Child  Clinic


យ៉ាងណាមិញ អ្នក​មិន​គួរប្រើ​ថ្នាំ ដែល​នៅសល់​ក្រោយពី​ព្យាបាល​លើក​មុន​នោះទេ ពីព្រោះ ថ្នាំ​ខ្លះ អាច​ប្រើ​បាន​នៅ​ត្រីមាស​ទី​មួយ ប៉ុន្តែ មិន​អាច​ប្រើ​បាន នៅ​ត្រីមាស​ទី​ពីរ ឬ​ទី​បី​ឡើយ

ដកស្រង់ពី៖​Health.com