ស្ត្រីពពោះសុខៗស្រាប់តែញ៉ាំអីលែងចូល! អាចមកពីមូលហេតុនេះ
ស្ត្រីពពោះពេលខ្លះ ឃ្លាននេះឃ្លាននោះស្ទើរទ្រាំមិនបាន បែរពេលខ្លះអត់ឃ្លានអីទាំងអស់ ឃើញអីក៏រអើម ចង់ឆ្កួត ញ៉ាំមិនចូល។ ទោះយ៉ាងណា ត្រូវញ៉ាំឲ្យបានច្រើន ព្រោះអំឡុងពេលពពោះ ទាំងម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ សុទ្ធតែត្រូវការអាហារទ្រទ្រង់ការលូតលាស់ជាចាំបាច់។
តើមានមូលហេតុអ្វីខ្លះដែលស្ត្រីពពោះមានអារម្មណ៍ថាញុាំអីលែងចូល?
យើងនឹងប្រាប់មូលហេតុពិត ធ្វើឲ្យយើងសុខៗលែងឃ្លានអាហារ អំឡុងពេលពពោះ៖

១- ធុំអាហារអំឡុងពេលពពោះ
ត្រីមានផ្ទៃពោះជាងពាក់កណ្តាលធុំអាហារមួយភាគធំ ញ៉ាំអាហារមិនចូល ទាំងឃ្លានអាហារទាំងនោះខ្លាំងប៉ុនណាក៏ដោយ។ ពេលធុំអាហារណាមួយ យើងនឹងលេចចេញអាការៈចាញ់គភ៌ ចង្អោរ និងក្អួត គ្រប់ពេល ទាំងព្រឹក ថ្ងៃ ល្ងាច និងយប់។ ជាធម្មតា បញ្ហាធុំអាហារ និងអាការៈចាញ់ភាគច្រើន មានរយៈពេល ១ អាទិត្យ កើតនៅអំឡុងត្រីមាសទី១ ក្រោយនៃការពពោះ។ ប៉ុន្តែ បើអាការៈធុំអាហារ ញ៉ាំអីរកតែក្អួត នៅបន្តលើពាក់កណ្តាលត្រីមាសដំបូង វាអាចបន្តដល់ទៅ ៩ ខែ ឬក្រោយសម្រាល ទើបអាចត្រលប់មករកភាពប្រក្រតីវិញ។
២. តួនាទីអ័រម៉ូន
បម្រែបម្រួលអ័រម៉ូន បង្កើនការបញ្ចេញទឹកមាត់ច្រើន ពេលខ្លះអាចប្រែទៅជារសជាតិលោហធាតុ នៅក្នុងទឹកមាត់ ពេលខ្លះទៀត ទោះជាអាហារនោះមិនធ្វើឲ្យប្រតិកម្មចាញ់គភ៌ក៏ដោយ ប៉ុន្តែគ្នាយើង អាចនឹងមិនឃ្លានទាល់តែសោះ។ អ្នកជំនាញលើកឡើងថា អ័រម៉ូនជាមូលហេតុចម្បងនៃការចាប់ផ្តើម និងបញ្ចប់អាការៈធុំអាហារអំឡុងពេលពពោះ។

យ៉ាងណា ស្រីៗចាញ់កូន មិនប្រឈមហានិភ័យរលូត គភ៌ស្លាប់ក្នុងផ្ទៃ និងកើតមុនខែនោះទេ។ ប៉ុន្តែត្រូវចាំថា នៅ ៣ ខែដំបូងនៃការពពោះ ពេលយើងធុំអាហារ ជាពេលដែលការលូតលាស់របស់គភ៌ងាយរងគ្រោះដូចគ្នា។ រឿងធុំអាហារ ឬញ៉ាំមិនចូល គ្មានអីប៉ះពាល់ធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃ និងម៉ាក់ៗដែរ ទោះបីជាពេលខ្លះមិនបានញ៉ាំអាហារដែលល្អសម្រាប់សុខភាពក៏ដោយ។
ដកស្រង់ពី៖ Hello Health Group