បកស្រាយច្បាស់ៗ! មូលហេតុអីស្ត្រីមានផ្ទៃពោះ ចេះតែថប់ៗដង្ហើម បេះដូងលោតញាប់ដូច្នេះ?
ពេលពពោះវាមិនងាយស្រួលនោះទេ ម៉ាក់ៗពពោះជួបបព្ហាជាច្រើនដូចជា ហើមដៃ ហើមជើង គេងមិនលក់ ពិបាកដកដង្ហើម ថប់ៗ មានអារម្មណ៍មិនល្អ តប់ប្រមល់ ជាដើម ប៉ុន្តែយើងព្យាយាមស្រាវជ្រាវរកអត្តបទល្អៗសម្រាប់ជាចំណេះដឹងដល់អ្នកម៉ាក់ពពោះ ដើម្បីជួយសម្រាលដល់ការរស់នៅ។ ពេលនេះយើងនឹងលើកយកបព្ហាថប់ដង្ហើម បេះដូងលោតញាប់មកបង្ហាញ។
តើបញ្ហាថប់ដង្ហើម បេះដូងលោតញាប់បណ្តាលមកពីអ្វី? តើគួរដោះស្រាយបែបណា?
ខាងក្រោមនេះអ្នកម៉ាក់ពពោះនឹងបានជ្រាបកាន់តែច្បាស់នូវមូលហេតុអំពីបញ្ហាធំមួយនេះ៖

អ្នកមានផ្ទៃពោះ នឹងមានអារម្មណ៍ចេះតែថប់ៗដង្ហើម និងបេះដូងលោតញាប់ជាងធម្មតា ដែលនោះមកពីកត្តាជាច្រើន ហើយកត្តាសំខាន់មួយ គឺដោយសារកម្រិតអ័រម៉ូនប្រូហ្គេស្តេរ៉ូន និងអឺស្ត្រូហ្សែនក្នុងខ្លួនស្ត្រីឡើងខ្ពស់។
ម៉ាក់ៗដែលចេះតែថប់ ឬដកដង្ហើមញាប់ទាក់ទងជាមួយនឹងការច្របាច់របស់បេះដូង កាលណាស្ត្រីមានផ្ទៃពោះត្រូវការឈាមច្រើន ទៅចិញ្ចឹមកូនតាមរយៈទងសុក។
ម៉ាក់ៗណាមានបញ្ហាកង្វះជាតិកាល់ស្យូមក្នុងរបបអាហារ ក៏ជាហេតុបណ្ដាលឲ្យចង្វាក់បេះដូងលោតខុសប្រក្រតីដែលអាចនាំឲ្យសន្លប់ ឬខ្លះធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត។

កាល់ស្យូមមានសារៈសំខាន់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសគឺស្ត្រីមានផ្ទៃពោះ ព្រោះអំឡុងពេលនេះទារកក្នុងផ្ទៃត្រូវការជាតិកាល់ស្យូម ដែលមិនត្រឹមតែសម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញប៉ុណ្ណោះទេ តែក៏ដើម្បីធ្វើឲ្យចង្វាក់បេះដូងមានភាពប្រក្រតី និងលទ្ធភាពមិនមានវិបត្តិកំណកឈាមផងដែរ។
ក្រៅពីកត្តាទាំងប៉ុន្មានខាងលើនៅមានកត្តារួមផ្សំជាច្រើនទៀតដូចជា៖
- ស្រេ្តស
- បាក់ទឹកចិត្ត
- គេងមិនលក់
- ធុញថប់
- អស់កម្លាំង
ដកស្រង់ពី៖ Hello Health Group