ម៉ាក់ៗត្រូវដឹង! ដោយសារកត្តា ២ នេះធ្វើឪ្យអ្នកម្តាយទម្រាំសម្រាលរួចពិបាកខ្លាំង
ស្រីៗត្រូវប្រឈមនឹងភាពឈឺចាប់ច្រើនជាងប្រុសៗ ដូចជារឿងសម្រាលកូនជាដើម។ យើងគ្រប់គ្នាដឹងហើយថា ការសម្រាលកូន មិនមែនជារឿងងាយស្រួលទេ មុននឹងកើតបានកូនម្នាក់ៗ ស្ត្រីត្រូវទ្រាំឈឺពោះរាប់ម៉ោង តែមានស្ត្រីខ្លះងាយសម្រាល កូនឆាប់កើត ចំណែកវិញស្ត្រីខ្លះពិបាកសម្រាលខ្លាំង។
តើមានមូលហេតុអ្វីខ្លះដែលធ្វើឪ្យអ្នកម្តាយពិបាកសម្រាល?
ការសម្រាលកូនរបស់ស្ត្រីម្នាក់ៗ សុទ្ធតែមានភាពឈឺចាប់ គ្រាន់តែថា មានម៉ាក់ៗខ្លះឆាប់កើតបាន ហើយម៉ាក់ៗខ្លះទៀតទម្រាំសម្រាលរួចពិបាកខ្លាំង ពេលខ្លះស្ទើរមានគ្រោះថ្នាក់។ ក្នុងករណីដែលម៉ាក់ៗ ពិបាកសម្រាលអាចបណ្ដាលមកពីកត្តាម្ដាយ ក៏ដូចជាកត្តាកូននៅក្នុងផ្ទៃដែរ។
១. កត្តាអ្នកម្ដាយ
- មានអាងត្រគាកតូច
- កើតដុំស្បូន Fibroids
- ឆ្អឹងអាងត្រគាកមិនប្រក្រតី
- សុខភាពម្តាយខ្សោយ
- ម្ដាយមានជំងឺ។
២. កត្តាកូនក្នុងផ្ទៃ
- កូនធំពេក
- ទំហំក្បាលកូនធំ
- កូនបញ្ច្រាសជើង
- ទម្រង់ក្បាលរបស់កូនមុជ ឬងើយពេក។ល។
ម៉ាក់ៗពពោះទាំងអស់ ចាំបាច់ណាស់ត្រូវទៅពិនិត្យសុខភាព ឆ្លុះមើលអេកូពោះឲ្យបានទៀងទាត់ និងពិគ្រោះជាមួយគ្រូពេទ្យទាក់ទងនឹងរបៀបថែទាំសុខភាពបានត្រឹមត្រូវ ចៀសវាងកើតបញ្ហាដែលមិនចង់មាន។ ធម្មតា ខាងក្រុមគ្រូពេទ្យតែងជំរុញឲ្យម៉ាក់ៗ សម្រាលតាមធម្មជាតិ តែក្នុងករណីដែលមើលទៅកើតធម្មជាតិមិនអំណោយផល មានតែសម្រាលដោយការវះកាត់តែម្ដង។
ដកស្រង់ពី៖ Hello Health Group