បែបនេះឯង! ពេលពពោះចេះតែស្ពឹកដៃជើង អ្នកម៉ាក់អាចប្រើវិធីងាយៗទាំងនេះ
ក្រៅពីហើមដៃហើមជើង ស្ត្រីមានផ្ទៃពោះក៏តែជួបអាការៈស្ពឹកដៃជើងញឹកញាប់ដែរ ជាពិសេសនៅពេលក្រោយពីដំណេកព្រឹកព្រលឹម។
តើអាការៈស្ពឹកដៃជើងរបស់ស្ត្រីមានផ្ទៃពោះមានអ្វីពាក់ព័ន្ធជាមួយនឹងបញ្ហាហើមដៃជើង? កើតឡើងដោយសារអ្វី? ត្រូវធ្វើបែបណា?

ស្រីៗមានផ្ទៃពោះដែលជួបបញ្ហាស្ពឹកដៃជើងដោយសារមូលហេតុច្រើនយ៉ាង ក្នុងនោះក៏មានអាការៈហើមដៃជើងដែរ។ ក្រៅពីបញ្ហានេះ នៅមានមូលហេតុសំខាន់ៗ ២ ទៀត គឺទម្រង់នៃការគេងរបស់ស្ត្រីមានផ្ទៃពោះមិនបានត្រឹមត្រូវ (គេងផ្កាប់ ឬគេងផ្អៀងទៅខាងស្តាំ) និងសម្ពាធនៃពោះកាន់តែធំ កាន់តែសង្កត់ទៅផ្នែកផ្សេងទៀតនៃរាងកាយ និងសរសៃឈាម។
ភាគច្រើនស្ត្រីមានផ្ទៃពោះជួបអាការៈស្ពឹកដៃជើងនៅត្រីមាសទី២ ឬទី៣ គឺពេលគភ៌កាន់តែធំ ធ្វើឲ្យសម្ពាធនៃពោះប្រមូលផ្តុំទៅជើងកាន់តែខ្លាំង។

ចំពោះដំណោះស្រាយវិញ នៅពេលពោះកាន់តែធំ គ្រូពេទ្យណែនាំឲ្យគេងទៅខាងឆ្វេង កុំលើកដាក់របស់ធ្ងន់ៗ មិនត្រូវអង្គុយ ឬឈរយូរពេក ព្យាយាមធ្វើចលនារាងកាយតិចៗកុំឲ្យស្ពឹកស្រពន់ បើអាចពាក់ស្រោមដៃស្រោមជើងពេលចូលគេង ត្រូវញ៉ាំអាហារសម្បូរជីវជាតិ កុំញ៉ាំប្រៃពេក ផ្អែមពេក និងអាហារសម្បូរជាតិខ្លាញ់។
ដកស្រង់ពី៖ Hello Health Group