លែងពិបាកហើយ! ពេលពពោះពិបាកគេង អាចធ្វើតាមតិចនិកទាំងនេះងាយខ្លាំងណាស់

គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​នៅ​ដំណាក់​កាល​ត្រីមាស​ដំបូង និង​ត្រី​មាស​ទី ៣ នៃ​ការ​ពពោះ ព្រោះ​ទំហំ​ពោះ​រីក​ធំ ទំហំ​កូន​ក៏​ធំ។ ទោះ​បញ្ហា​នេះ មិន​បង្ក​ផល​ប៉ះពាល់​ដល់​អា​អូន​ក្នុង​ផ្ទៃ តែ​វា​រំខាន​ដល់​អារម្មណ៍​របស់​ស្ត្រី​ពពោះ​មែន​ទែន។

តើគួរដោះស្រាយបែបណាប្រសិនបើពិបាកគេងពេលពពោះ?

ខាងក្រោមនេះអ្នកម៉ាក់កំពុងពពោះនឹងបានស្វែងយល់កាន់តែច្បាស់អំពីដំណោះស្រាយដែលធ្វើឪ្យពិបាកគេងពេលពពោះ៖

Sleeping for Two: Sleep Changes During Pregnancy | Live Science

១. មូលហេតុ​នាំ​ឲ្យ​គេង​មិន​លក់​ពេល​ពពោះ

អំឡុង​ពេល​ពពោះ មាន​បញ្ហា​ជា​ច្រើន​ដែល​បណ្ដាល​ស្ត្រី​ពិបាក​គេង​ដូច​ជា៖

  • ការនោមញឹកញាប់
  • ក្អួត ឬចង្អោរ
  • ឈឺខ្នង
  • បញ្ហាសុដន់
  • មិនស្រួលពោះ
  • រមួលក្រពើ
  • ដកដង្ហើមបានខ្លីៗ
  • យល់សប្តិរវើរវាយ។

បញ្ហា​ផ្សេង​ទៀត​នាំ​ឲ្យ​គេង​មិន​លក់​ពេល​ពពោះ ក៏​អាច​មាន​ទំនាក់​ទំនង​ជាមួយ​ស្ត្រេស។ អ្នកពពោះអាច​នឹង​ព្រួយ​បារម្ភ​ខ្លាំង​ពី​ការ​សម្រាល ឬ​បារម្ភ​ពី​តួនាទី​ក្លាយ​ជា​ម៉ាក់​ៗ​គេ ដែល​ក្តី​បារម្ភ​ទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​បញ្ឈរ​ភ្នែក​អំឡុង​ពេល​យើង​ដាក់​ខ្លួន​គេង។

Pregnant women should sleep on their sides for best chance of healthy baby  - Mirror Online

២. តិចនិក​ជួយ​ដោះ​ស្រាយ​បញ្ហា​គេង​មិន​លក់​ពេល​ពពោះ

  • គួរ​គេង​លើ​ខ្នើយ​រាង​ខ្ពស់​បន្តិច ដើម្បី​សម្រួល​ដល់​ការ​ដក​ដង្ហើម
  • ចៀស​វាង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន តែ ឬ​ទឹក​ផ្លែ​ឈើ​មាន​ជាតិ​ជូរ
  • គេង​ផ្ងារ​បាន តែ​បើ​ងងឹត​មុខ ប្ដូរ​មក​គេង​ផ្អៀង​វិញ
  • កល់​ខ្នើយ​ជើង
  • ចៀស​វាង​អាហារ​ដែល​ពិបាក​រំលាយ
  • ហាត់​ប្រាណ (ដើរ ឬ​ហាត់​យូហ្គា)
  • ចៀសវាង​ញ៉ាំ​ទឹក​ច្រើន។

ដកស្រង់ពី៖ Hello Health Group