សំខាន់ណាស់! មានផ្ទៃពោះហើយ តើគួរស្លៀកខោខោវប៊យទៀតទេ?
សម្រាប់ស្ត្រីដែលស្រលាញ់សម្លៀកបំពាក់ ពិតជាមិនភ្លេចម៉ូដខោខោវប៊យ តែអ្នកមានផ្ទៃពោះវិញអាចថាមិនមែនជារឿងល្អឡើយដែលស្លៀកខោប្រភេទនេះ។
ស្ត្រីមានផ្ទៃពោះការស្លៀកពាក់ពិតជាត្រូវប្រុងប្រយ័ត្ន ដើម្បីឲ្យយើងស្រួលដកដង្ហើម និងអារម្មណ៍ល្អ។

ម៉ាក់ៗដែលទើបមានផ្ទៃពោះ ១ ឬ ២ ខែដំបូង ពោះមិនជាប្រែប្រួលខ្លាំងឡើយ គឺអាចនៅស្លៀកសម្លៀកបំពាក់បានធម្មតា រីឯខោខោវប៊យបើទម្ងន់មិនឡើងគឺអាចនៅស្លៀកបានធម្មតា។
ប៉ុន្តែចាប់ពីត្រីមាសទី២ទៅគួរតែកុំបន្តទៀតអី ព្រោះអំឡុងពេលមានផ្ទៃពោះស្បូនរងសម្ពាធជាច្រើនរួចមកដើម្បីការពារទារកពីការឈឺចាប់ផ្សេងៗ ប៉ុន្តែប្រសិនបើអ្នកស្លៀកខោខោវប៊យ នៅពេលនេះទៀត ស្បូននឹងទទួលសម្ពាធកាន់តែខ្លាំង ហើយធ្វើឲ្យស្ទះដល់ចរាចរឈាមពីម៉ាក់ទៅកាន់ទារក។
មួយវិញទៀតប្រភេទសាច់ខោខោវប៊យ ក្រាស់ តឹង ដែលនាំឲ្យកកិតស្បែក មួម៉ៅ ក្ដៅ ស្អុះស្អាប់ ធ្វើឲ្យស្ត្រីមានអារម្មណ៍ធុញទ្រាន់ តប់ប្រមល់ បើយើងស្លៀកទាំងពោះរីកធំអាចបង្កគ្រោះថ្នាក់ដល់ម៉ាក់ និងប៉ះពាល់ដល់ទារកកំពុងតែលូតលាស់។

អំឡុងពេលនេះឱកាសឆ្លងមេរោគផ្សិតទៅទ្វារមាស ក៏មានខ្ពស់ដែរសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលស្លៀករឹបចង្អៀត។ ដូច្នេះគួរព្យាយាមស្លៀកសម្លៀកបំពាក់ដែលរលុងៗវិញ ទើបមានផាសុកភាពល្អទាំងយើង និងកូន។
ដកស្រង់ពី៖ Hello Health Group