ប្រយ័ត្នប៉ះពាល់! ពេលពពោះគួរគេង ២ បែបនេះទើបល្អចំពោះអ្នកម៉ាក់ និងកូនក្នុងផ្ទៃ
មនុស្សស្រីទាំងអស់ពេលពពោះជួបបញ្ហាលំបាកអំឡុងពេលគេង ជាពិសេសពេលពោះកាន់តែធំ ដោយយប់ខ្លះមិនអាចគេងលក់ស្កប់ស្កល់ ត្រូវប្រែទៅប្រែមក។ កាលណាគេងមិនបានគ្រប់គ្រាន់សុខភាពយើង និងគភ៌ក៏មិនប្រសើរដែរ។
ដើម្បីងាយគេងលក់ស្កប់ស្កល់ និងការពារសុខភាពកូនក្នុងផ្ទៃ គួរគេង ២ បែបនេះ៖
![What is the BEST Position to Sleep while Pregnant?](https://thejourneyfromhere.com/wp-content/uploads/2019/07/the-BEST-Position-to-Sleep-while-Pregnant.jpg)
១. គេងមានកល់ខ្នើយ
បើយើងពិបាកក្នុងការគេងណាស់ អាចយកខ្នើយមកកល់ដាក់ក្រោមជើង ដើម្បីសម្រួលការលំបាកចុករួយជើង ចុករួយចង្កេះ និងជួយឲ្យចលនាឈាមរត់ស្រួល ឬមិនហើមជើង។ យើងក៏អាចបន្ថែមខ្នើយទៅកល់ពីក្រោយខ្នង ដើម្បីកាត់បន្ថយអាការៈឈឺ ឬជាប់ចង្កេះ។
![The Best Sleeping Positions While Pregnant](https://cdn.shopify.com/s/files/1/1078/6718/articles/The_Best_Sleeping_Positions_While_Pregnant.jpg?v=1621507894)
២. គេងផ្អៀងចំហៀង
គេងផ្អៀងទៅចំហៀងជាជម្រើសល្អបំផុត ជាពិសេសគឺការគេងផ្អៀងទៅឆ្វេង។ គេងផ្អៀងទៅឆ្វេងអាចជួយពង្រឹងរបត់ឈាមរត់ បង្កើនលំហូរឈាមបានកាន់តែច្រើនដល់គភ៌ បេះដូង និងតម្រងនោម។ មិនតែប៉ុណ្ណោះ វាក៏ជួយការពារ អាការៈក្រហាយដើមទ្រូង និងអាការៈឈឺខ្នង ឈឺចង្កេះបាន ព្រមទាំងជួយសម្រួលលំហូរឈាមទៅក្នុងស្បូន និងបង្កើនសារធាតុចិញ្ចឹម ដល់សុក ដែលនាំឲ្យទារកកាន់តែមានសុខភាពល្អ។
ដកស្រង់ពី៖ Hello Health Group