អាការៈឈឺពោះលេងៗ និងឈឺពោះមែនទែន ខុសគ្នាដូចម្តេច?
ការឈឺពោះសម្រាល ចាប់ផ្ដើមពីអាការៈឈឺបន្តិចម្ដងៗ រហូតដល់ខ្លាំង ហើយអាការៈឈឺពោះតិចៗអូយបន្លាយច្រើនម៉ោង យើងច្រើនតែហៅថាឈឺលេងៗ តែបើឈឺចង់កើតមែនទែន គឺឈឺកាន់តែខ្លាំង។
ជួនកាលនៅពេលយើងជិតសម្រាលកូនពិតប្រាកដ ការកន្ត្រាក់អាចមានការឈឺចាប់យ៉ាងខ្លាំង ហើយកើតឡើងរាល់១០ ទៅ ២០ នាទីម្ដង។
ខាងក្រោមនេះជាភាពខុសគ្នារវាងឈឺពោះសម្រាលលេងៗ និងឈឺសម្រាលមែនទែន៖
១. ឈឺពោះលេងៗ
- ឈឺតិចៗ
- ឈឺបាត់ៗ
- គ្មានអារម្មណ៍ថាកូនធ្លាក់ចូលក្នុងអាងត្រគាក
- ឈឺ ឬចុករោយចង្កេះតិចៗ
- ស្បូនបើកតិច បើកយឺត ឬមិនទាន់បើក។
២. ឈឺពោះមែនទែន
- ឈឺពោះខ្លាំងឡើងៗ
- កូនកាន់តែរុលចូលអាងត្រគាក
- ស្បូនកន្ត្រាក់ខ្លាំងទៅៗ និងទៀងទាត់
- ស្បូនបើកចាប់ពី ៥ លេខទៅ
- មានធ្លាក់ទឹកររម្អិល លាយឈាម
- បែកស្រោមទឹកភ្លោះ។
ដកស្រង់ពី៖ Hello Health Group