ម៉ាក់ៗខ្វះជាតិទឹកពេលពពោះ អាចមានរោគសញ្ញាទាំងនេះ តើគួរធ្វើដូចម្តេច?
ដូចធ្លាប់លើកឡើងជារឿយៗ បញ្ហាខ្វះជាតិទឹកប៉ះពាល់ខ្លាំងដល់សុខភាពយើង បើកើតមានអំឡុងពេលកំពុងពពោះទៀត ច្បាស់ជាធ្ងន់ធ្ងរមិនខាន ប៉ះពាល់ទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃទៀតផង។
ក្នុងអត្ថបទខាងក្រោម ទាំងរោគសញ្ញា និងវិធីការពារឲ្យគ្នាយើងបានដឹង៖
១. រោគសញ្ញាខ្វះជាតិទឹកអំឡុងពពោះ
អំឡុងពេលពទពោះ មានស្រីៗមានបញ្ហាខ្វះជាតិទឹក នឹងមានចេញរោគសញ្ញាជាច្រើន ហើយរោគសញ្ញាប្រទះឃើញញឹកញាប់នោះ គឺកើនកម្ដៅក្នុងខ្លួនអ្នក។ បើស្រីៗកំពុងពពោះ ផឹកទឹកមិនគ្រប់នោះ នឹងធ្វើឲ្យរាងកាយមានបញ្ហា ក្នុងការបម្រែបម្រួលកំដៅ ធ្វើឲ្យស្រ្តីឡើងកំដៅខ្លាំង ខណៈទឹកនោមពណ៌លឿងចាស់ ក៏ជាសញ្ញាព្រមានមួយផ្សេងទៀតដែរ។
រោគសញ្ញាខ្វះជាតិទឹកមានដូចជា៖
- ស្ងួត និងស្អិតមាត់
- មានអារម្មណ៍ថាងងុយគេង
- ស្រេកទឹក
- នោមតិចជាងមុន
- ឈឺក្បាល
- ទល់លាមក
- មានអារម្មណ៏វិលមុខ។
បើមានរោគសញ្ញាទាំងនេះ ត្រូវផឹកទឹក និងសម្រាកឲ្យបានច្រើនតាមតែអាចធ្វើបាន។ គួរតែទាក់ទងទៅគ្រូពរទ្យ និងពន្យល់ពីអារម្មណ៍យើងកំពុងកើតមាន។ យ៉ាងណា យើងនៅតែអាចគ្រប់គ្រងអាការៈខ្វះជាតិទឹកតិចតួច និងមធ្យមបាន តាមរយៈការទឹកផឹក ប៉ុន្តែលើការខ្សោះជាតិទឹកធ្ងន់ធ្ងរ ជាពិសេសលើស្រីៗកំពុងពពោះ ត្រូវប្រញាប់ទៅរកការថែទាំខាងវេជ្ជសាស្រ្តជាបន្ទាន់។
២. វិធីការពារកុំឲ្យខ្វះជាតិទឹកអំឡុងពេលពពោះ
គ្មានអ្វីពិបាកទេ ដើម្បីការពារបញ្ហាខ្វះជាតិទឹក ដោយគន្លឹះសំខាន់ជាងគេ ត្រូវផឹកទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃ។ ត្រូវព្យាយាមផឹកទឹកឲ្យបានយ៉ាងតិច ៨-១២ កែវ រៀងរាល់ថ្ងៃ។ គួរតែផឹកទឹកនៅពេលកំពុងញ៉ាំអាហារ ដើម្បីជួយដល់ការរំលាយអាហារ។
បើមានអារម្មណ៍ចង់ក្អួតនៅពេលព្រឹក បណ្តាលមកពីការចាញ់កូន គួរតែផឹកទឹកឲ្យបានច្រើននៅពេលចង្អោរ ដោយសារអាការៈចាញ់កូនខ្លាំងនៅពេលព្រឹក អាចបណ្តាលឲ្យអាហារមិនអាចធ្លាក់ចុះទៅក្នុងក្រពះ គួរសូមទៅប្រឹក្សានិយាយជាមួយគ្រូពេទ្យពីបញ្ហាយើងជួបប្រទះ។
ត្រូវនៅឲ្យឆ្ងាយពីជាតិកាហ្វេអ៊ីន ដោយសារតែកាហ្វេអ៊ីន អាចធ្វើឲ្យនោមកាន់តែញឹក។ ទឹក ជាជំរើសដ៏ល្អជាងគេ ប៉ុន្តែយើង ក៏អាចផឹកទឹកដោះគោ ទឹកផ្លែឈើ និងស៊ុត បានដូចគ្នា។
ដកស្រង់ពី៖ Hello Health Group