ប្រយ័ត្នផង! ស្ត្រីមានផ្ទៃពោះចូលចិត្តញ៉ាំប្រៃ ប្រយ័ត្នជួបបញ្ហាធំមិនដឹងខ្លួន
និយាយដល់របបអាហារស្រីៗមានផ្ទៃពោះ មិនមែនចេះតែញ៉ាំនោះទេ ញ៉ាំមិនស្រួលមិនត្រឹមតែប៉ះពាល់ដល់សុខភាពយើងនោះទេ កូនក្នុងពោះមានបញ្ហាដូចគ្នា។
ខាងក្រោមនេះចារឿងដែលត្រូវយកចិត្តទុកដាក់បំផុតនោះ គឺការញ៉ាំលើសជាតិប្រៃអំឡុងពពោះ ក្នុងរបបអាហារប្រចាំថ្ងៃ៖

មនុស្សយើងធម្មតាញ៉ាំប្រៃមិនល្អទៅហើយ បើនិយាយចំពោះស្រីៗមានផ្ទៃពោះទៀតរឹតតែគ្រោះថ្នាក់ធ្ងន់ធ្ងរទាំងម្តាយទាំងកូន។ បញ្ហាប្រឈមធំបំផុតនោះ បើម៉ាក់ៗមានជំងឺលើសឈាម ហើម ហើយញ៉ាំប្រៃ និងមានជាតិប្រូតេអុីនក្នុងទឹកនោម អាចវិវត្តទៅជាជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើងដល់គ្រោះថ្នាក់
ដើម្បីដឹងថា ពេលពពោះមានលើសជាតិប្រូតេអ៊ីន (ដែលយើងតែងចំណាំហៅថា លើសជាតិប្រៃ) ឬអត់នោះ អំឡុងពេលពពោះតម្រូវឲ្យយើងទៅធ្វើតេស្តទឹកនោមរៀងរាល់ខែ។

ក្នុងករណីដែលមានលើសជាតិប្រូតេអ៊ីន នោះម៉ាក់ៗត្រូវឆាប់ផ្លាស់ប្តូររបបអាហារ ដោយងាយមកញ៉ាំអាហារសាប និងកាត់បន្ថយជាតិសាច់ ទើបមិនប៉ះពាល់ដល់សុខភាពយើង និងកូន។
ដកស្រង់ពី៖ Hello Health Group