ម៉ាក់ៗអស់បារម្ភហើយ! វិធីការពារស្នាមសង្វារពេលពពោះ យ៉ាងមានប្រសិទ្ធភាពមិនគួរំលង
ការលេចចេញនូវស្នាមសង្វាបន្ទាប់ពីសម្រាលកូនគឺជារឿងធម្មតា ហើយភាគច្រើនវាស្ទើរតែកើតឡើងចំពោះស្រ្តីគ្រប់រូបទៅហើយ ដោយសារតែពេលពពោះរាងកាយស្ត្រីផ្លាស់ប្តូរច្រើន ជាពិសេសគឺការឡើងទម្ងន់ និងទំហំពោះ។ វាជាកង្វល់ដែលម៉ាក់ៗគ្រប់រូបមិនចង់ជួបប្រទះឡើយ។
ក្នុងអត្ថបទនេះ នឹងបង្ហាញអ្នកម៉ាក់ពីតិចនិចល្អៗ ក្នុងការបញ្ចៀស្នាមសង្វាក្នុងអំឡុងពេលពពោះ៖
១. ទទួលទានរបបអាហារត្រឹមត្រូវ
ការទទួនទានរបបអាហារដែលមានតុល្យភាពគឺជារឿងសំខាន់ណាស់ក្នុងអំឡុងពេលពពោះ។ ស្នាមសង្វារអាចកើតឡើង នៅពេលដែលអ្នកខ្វះសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួន។ វីតាមីន C, E, D, និងស័ង្កសីគឺជាធាតុសំខាន់មួយចំនួន នៃរបបអាហារមានតុល្យភាពដែលអាចជួយការពារស្នាមសង្វារបាន។
២. គ្រប់គ្រងទម្ងន់ឱ្យបានល្អ
ការឡើងទម្ងន់ខ្លាំងពេក ឬតិចពេកគឺជាដើមហេតុមួយដែលបណ្តាលឱ្យលេចចេញស្នាមសង្វារច្រើន ព្រោះកាលណាស្បែករីកតឹងពេក វានឹងបង្កស្នាម។ ដូច្នេះអ្នកម្តាយអាចពិគ្រោះជាមួយគ្រូពេទ្យ អំពីទម្ងន់ និងគ្រប់គ្រងរបបអាហារឱ្យបានល្អ។
៣. រក្សាជាតិសំណើមក្នុងខ្លួន
ប្រសិនបើញ៉ាំទឹកបានគ្រប់គ្រាន់ នោះមានន័យថាស្បែករបស់អ្នកមានជាតិទឹកល្អ ហើយថែមទាំងទន់ជាងមុនផងដែរ។ និយាយឱ្យសាមញ្ញទៅ ស្បែកដែលទន់ជាង ទំនងជាមិនសូវមានស្នាមសង្វារជាងស្បែកស្ងួត និងគ្រើមនោះឡើយ។
៤. បិទម៉ាសពោះ
ការប្រើម៉ាស ជាវិធីផ្ដល់សំណើមដល់ពោះដ៏ល្អបំផុត ព្រោះវាមានគុណសម្បត្តិច្រើនយ៉ាងជួយឲ្យពោះស និងជួយឲ្យស្បែកពោះរលោង។ ម៉ាក់ៗពពោះអាចប្រើម៉ាសពោះ ដើម្បីការពារស្នាមសង្វារតាំងពីគភ៌បាន ៣-៤ ខែឡើង ហើយមួយសប្ដាហ៍ប្រើម្ដង រហូតដល់សម្រាលកូន ដែលការធ្វើដូចនេះ អាចជួយម៉ាក់ៗទប់ស្កាត់បញ្ហាសង្វារនេះបាន។
៥. លាបឡេ ឬប្រេង ការពារស្នាមសង្វារ
អ្នកម្តាយអាចប្រើផលិតផលការពារស្នាមសង្វារពេលពពោះ ដែលមិនប៉ះពាល់ដល់សុខភាព តាមការណែនាំរបស់គ្រូពេទ្យ។ មានឡេការពារជាច្រើនដែលអ្នកអាចជ្រើសរើស ជាពិសេសប្រភេទឡេមានវីតាមីន E ដែលជំនួយការពារស្នាមសង្វារបាន។
ក្រៅពីចំណុចខាងលើនេះ អ្នកម្តាយគួរយកចិត្តទុកដាក់ទៅលើរបបអាហារបន្ថែមទៀត ពិសេសគឺរក្សាតុល្យភាពឱ្យបានល្អ សម្បូរវីតាមីន អាហារូបត្ថម្ភ និងកុំសូវស្លៀកពាក់តឹងៗព្រោះអាចបង្ករជាស្នាមបាន៕
ដកស្រង់ពី៖ The Woman’s Clinic