៤តិចនិចងាយៗ! ជួយឱ្យសុដន់អ្នកម្តាយនៅស្អាត មុន និងក្រោយពេលសម្រាល
នៅអំឡុងពេលពពោះ រាង្គកាយស្រ្តីមានការផ្លាស់ប្តូរច្រើន ដូច្នេះហើយវាមិនមែនជារឿងប្លែកនោះទេ ដែលអាចធ្លាក់សម្រស់ខ្លះៗបន្ទាប់ពីសម្រាល។ សុដន់ក៏ជាផ្នែកមួយទទួលរងការប្រែប្រួលខ្លាំងផងដែរ ពោលគឺអាចយាធ្លាក់ មានស្នាមសង្វា ឬស្នាមខាំដោយសារអាអូនបឺតជញ្ជក់ជាដើម។
ក្នុងអត្ថបទនេះ នឹង ប្រាប់ម៉ាក់ៗពីតិចនិចថែរក្សាសុដន់នៅអំឡុងពេលសម្រាល និងក្រោយសម្រាល៖
១. ធ្វើការម៉ាស្សាសុដន់
ការម៉ាស្សាសុដន់អាចជួយជាមួយនឹងបំពង់ទឹកដោះដែលស្ទះ បំបាត់ស្នាមសង្វារ និងក្បាលសុដន់ដែលមានស្នាមប្រេះ។ ម៉ាក់ៗអាចយកក្រែមផ្តល់សំណើម ឬប្រេងអូលីវ ហើយជូតជុំវិញក្បាលសុដន់ជាចលនារង្វង់ ដោយប្រើចុងម្រាមដៃរបស់អ្នក និងទាញក្បាលសុដន់ដោយថ្នមៗ។
២. មានភាពសកម្ម
ម៉ាក់ៗអាចអនុវត្តតាមរបបហាត់ប្រាណ និងរបបអាហារដែលមានសុខភាពល្អ ដើម្បីជំនួយដល់រាងកាយ រួមទាំងសុដន់ផងដែរ។ សកម្មភាពលាតជើង ឬពែនខ្លួនថ្នមៗអាចធ្វើអោយរាងកាយផ្នែកខាងលើមានភាពស្រស់ថ្លា ជួយផ្តល់កម្លាំងដល់សាច់ដុំសុដន់ ព្រមទាំងកាត់បន្ថយការឈឺសុដន់ផងដែរ។
៣. ប្រើរអាវទ្រនាប់ដែលជំនួយ
អ្នកគួរជ្រើសរើសអាវទ្រនាប់ដែលជំនួយ និងសាកសមសម្រាប់សុដន់របស់ខ្លួន ហើយគួរតែផលិតពីកប្បាស ដើម្បីអាចជួយនៅពេលដែលសុដន់លាតសន្ធឹងអំឡុងពេលមានផ្ទៃពោះ។ វាជួយរក្សាសាច់ដុំខាងក្រោមសុដន់ឱ្យតឹងណែន និងរឹងមាំ ហើយអាចការពារការយារធ្លាក់។
៤. រក្សាអនាម័យឱ្យបានល្អ
ពេលពពោះ ក្បាលសុដន់របស់អ្នកអាចនឹងលេចចេញនូវបរិមាណទឹកតិចតួច ដែលជាទឹកដោះដំបូងរបស់អ្នក។ អ្នកអាចប្រើក្រណាត់ធ្វើពីកប្បាស ដើម្បីជូតសម្អាត។ បមន្ថែមពីនេះ ម៉ាក់ៗក៏អាចសម្អាតសុដន់ដោយប្រើក្រណាត់ស្អាតជ្រលក់ក្នុងទឹកក្តៅឧណ្ណៗបានដែរ។
ជារួមមកវិញ ការថែករក្សាសម្រស់គឺជារឿងសំខាន់ណាស់ ដែលស្ត្រីយើងត្រូវយកចិត្តទុកដាក់គ្រប់ពេលវេលា មិនថាមុន ឬអំឡុងពេលពពោះ ឬក្រោយពេលសម្រាលឡើយ ប៉ុន្តែត្រូវប្រាកដថា ការថែសម្រស់នោះ មិនធ្វើឱ្យប៉ះពាល់ដល់ខ្លួន និងកូន៕
ដកស្រង់ពី៖ Mom Junction