អាការៈឈឺពោះលេងៗ និងឈឺពោះមែនទែន ខុសគ្នាដូចម្តេច?

ការ​ឈឺពោះ​សម្រាល ចាប់ផ្ដើម​ពី​អាការៈ​ឈឺបន្តិច​ម្ដង​ៗ រហូត​ដល់​ខ្លាំង ហើយ​អាការៈ​ឈឺ​ពោះ​តិច​ៗ​អូយ​បន្លាយ​ច្រើន​ម៉ោង​ យើងច្រើនតែហៅ​ថា​ឈឺ​លេង​ៗ តែ​បើ​ឈឺ​ចង់​កើត​មែន​ទែន គឺ​ឈឺ​កាន់តែ​ខ្លាំង។

ជួនកាល​នៅ​ពេល​យើង​ជិត​សម្រាលកូន​ពិតប្រាកដ ការ​កន្ត្រាក់​អាច​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង ហើយ​កើត​ឡើង​រាល់​១០ ទៅ ២០ នាទី​ម្ដង។

ខាងក្រោមនេះ​ជា​ភាព​ខុសគ្នា​រវាង​ឈឺពោះសម្រាល​លេង​ៗ និង​ឈឺសម្រាល​មែនទែន៖

Improving Childbirth in America

១. ឈឺពោះ​លេង​ៗ

  • ឈឺ​តិច​ៗ
  • ឈឺ​បាត់​ៗ
  • គ្មាន​អារម្មណ៍​ថា​កូន​ធ្លាក់​ចូល​ក្នុង​អាង​ត្រគាក
  • ឈឺ ឬ​ចុក​រោយ​ចង្កេះ​តិច​ៗ
  • ស្បូនបើកតិច បើកយឺត ឬមិនទាន់បើក។
What nobody tells you about giving birth | Edward-Elmhurst Health

២. ឈឺ​ពោះ​មែនទែន

  • ឈឺ​ពោះ​ខ្លាំង​ឡើង​ៗ
  • កូន​កាន់តែ​រុល​ចូល​អាង​ត្រគាក
  • ស្បូន​កន្ត្រាក់​ខ្លាំង​ទៅ​ៗ និង​ទៀង​ទាត់
  • ស្បូន​បើក​ចាប់ពី ៥ លេខ​ទៅ
  • មាន​ធ្លាក់​ទឹក​ររម្អិល លាយ​ឈាម
  • បែក​ស្រោម​ទឹក​ភ្លោះ។

ដកស្រង់ពី៖ Hello Health Group